Connect with us

អ្នករចនាម៉ូតភីលីពីនបើកសម្ពោធ ហាង Armada by Abello នៅទីក្រុងភ្នំពេញ

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២០ អ្នករចនាម៉ូតភីលីពីន លោក Reynier Abello,
បើកសម្ពោធហាងម៉ាក់ល្បី ដោយដាក់ឈ្មោះថា Armada by Abello នៅFactory Phnom Penh ដែលជាទីតាំងអតីតរោងចក្រកាត់សម្លៀកបំពាក់ ។ ម៉ូតសម្លៀកបំពាក់ទាំងនោះនឹងផ្សារភ្ជាប់ទៅនឹងសេចក្តីស្រលាញ់របស់ អ្នករចនាក៏ដូចជា ម្ចាស់ហាងដោយផ្ទាល់ចំពោះ សិល្បៈសម្តែង ។

លោក Reynier បាននិយាយថា ៖“យើងមានអារម្មណ៍រំភើបសប្បាយដែលបានដាក់បង្ហាញហាងលក់សម្លៀកបំពាក់ Armada by Abello នៅទីតាំងថ្មី។ ដោយសារទីតាំងនេះធ្លាប់ជាអតីតរោងចក្រកាត់ខោអាវ ហេតុនេះទើបជាទីតាំងដែលបណ្តាលអារម្មណ៍ និងពិសេសមួយ។”

នៅក្នុងឱកាសនេះ Armada ដោយ Abello បានបង្ហាញនូវការរចនាដ៏ល្អបំផុតរបស់ខ្លួនដោយប្រើម៉ូឌែលជារូបរាងផ្ទាល់ដែលជាទស្សនីយភាពដ៏គួរអោយចាប់ចិត្ត។ ម៉ូឌែលរំលេចរូបរាងអោយចំកណ្តាល Factory ភ្នំពេញហើយធ្វើឱ្យវាមានបទពិសោធរំជើបរំជួលដល់អ្នកដែលចូលកាន់ទីតាំនេះ ជាមួយនឹងការសម្តែងក្បាច់រាំ និង តន្ត្រីដែលនាំមកនូវការសម្ពោធនេះកាន់តែអស្ចារ្យ។

លោកបានបន្ថែមថា៖
“Armada ដោយ Abello គឺជាសក្ខីភាពនៃទំនុកចិត្តដែលយើងមានចំពោះប្រទេសដ៏ អស្ចារ្យនេះ និង ការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើងក្នុងការបម្រើដល់ឧស្សាហកម្មរចនាម៉ូតដែលកំពុងរីករាលដាលនៅប្រទេសកម្ពុជា។”

ពិធីជប់លៀងរួមជាមួយការចូលរួមពីសំណាក់ Influencer តារាហ្វេសបុក អ្នកបង្ហាញម៉ូដ អតិថិជន និងដៃគូសហការមួយនេះបានប្រព្រឹត្តឡើងយ៉ាងឱឡារឹក និងអ៊ូអរយ៉ាងកុះករ។

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម