Connect with us

ក្រសួង សម្រេចបិទការធ្វើចរាចរណ៍ទាំងស្រុងលើកំណាត់ផ្លូវជាតិលេខ២ក្នុងខណ្ឌដង្កោ ចាប់ពីយប់នេះ

ភ្នំពេញ៖ ស្ថានភាពទឹកជំនន់បាន និងកំពុងហូរកាត់ពីលើផ្លូវជាតិលេខ ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្តាលឱ្យទឹកហូរច្រោះ បាក់ជើងទេរផ្លូវ។

ដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវជាតិនេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសធ្វើការបិទចរាចរណ៍ទាំងស្រុងជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ២០:០០យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

មន្ទីរសារធារណការ និងដឹកជញ្ជូន ស្នើដល់សាធារណជនមេត្តាជ្រាប និងយោគយល់អធ្យាស្រ័យដោយសេចក្តីអនុគ្រោះ៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម