កម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១នាក់ និងមានអ្នកជាសះស្បើយ៣នាក់ នៅថ្ងៃនេះ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី២៤ ខែតុលានេះពីស្ថានភាពកូវីដ១៩ ថាមានអ្នកជាសះស្បើយ ៣ នាក់ និងឆ្លងថែមថ្មី ១ ករណីទៀតដែលជាជនបរទេស។
អ្នកឆ្លងថ្មីគឺជាបុរសជនជាតិឥណ្ឌូណេស៊ី បុរសជនជាតិខ្មែរ និងស្រ្តីបារាំង ដែលអ្នកទាំង ៣ ត្រូវក្រសួងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីតេស្តអវិជ្ជមាន ២ ដង។ ចំណែកអ្នកឆ្លងថ្មីវិញគឺជាបុរសជនជាតិបារាំងអាយុ ៣៧ ឆ្នាំ។
សរុបតួលេខអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាមាន ២៨៧ នាក់ (ស្ត្រី៥៨នាក់ និងបុរស ២២៩ នាក់) ក្នុងនោះ ព្យាបាលជាសះស្បើយមានចំនួន ២៨៣ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ៤ នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាបុរស ៤ នាក់ និងស្ត្រី ១ នាក់៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍