Connect with us

អីយ៉ា! ស្ងាត់ៗ Minzy បានបើកផលិតកម្មផ្ទាល់ខ្លួនមួយបាត់

កូរ៉េខាងត្បូង៖ អំឡុងឆ្នាំ ២០០៩ ក្រុមចម្រៀង 2NE1 បានអង្រួនទស្សនិកជនខ្លាំងរហូតទៅដល់ទីណាក៏ ឮតែឈ្មោះក្រុម 2NE1 មួយនេះដែរ។ ប៉ុន្តែជារឿងដែលសោកស្តាយដែលក្រុមមួយនេះបានរំសាយ ក្រោយបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនកន្លងមកដល់បណ្តាអ្នកគាំទ្រ។

យ៉ាងណាមិញ សមាជិកក្នុងក្រុមម្នាក់ៗនៅតែប្រឡូកក្នុងវិស័យសិល្បៈជាតារាចម្រៀងដដែល ប៉ុន្តែបើក្រឡេកមើល Minzy វិញក្រៅពីប្រឡូកក្នុងវិស័យចម្រៀងហើយ នាងក៏បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាងគេក្រោយនាងបានបង្ហាញភ្នាក់ងារផលិតកម្មផ្ទាល់ខ្លួនដែលមានឈ្មោះ MZ Entertainment កាលពីពេលថ្មីៗនេះ។

គួរបញ្ជាក់ដែរថា ផលិតកម្មមួយនេះបានចូលរួមសហការជាមួយនឹងអ្នកជំនាញគ្រប់គ្រងអាជីវកម្មលោក Gong Soon Yong។ ដូចនេះ មិនយូរទៀតឡើយ អ្នកដែលជាអ្នកគាំទ្រ Minzy នឹងបានឃើញពីសមិទ្ធផលដែលនាងបានខិតខំប្រឹងប្រែងក្នុងពេលឆាប់ៗនេះ៕

ប្រភព៖ allkpop

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម