Connect with us

កម្ពុជា នឹងរងឥទ្ធិពលព្យុះទី១៨ឈ្មោះ ម៉ូឡាវ ដែលបង្កភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃបុណ្យអុំទូក

ភ្នំពេញ៖ យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) នឹងបក់បោកទៅលើប្រទេសហ្វីលីពីន វៀតណាម និងឡាវ ជាបន្តបន្ទាប់ ដែលព្យុះនេះ នឹងវិវឌ្ឍទៅជាវិសម្ពាធ និងសម្ពាធទាប នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់ ២៩ ខែតុលា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយខ្យល់ខ្លាំង នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន រួមមានខេត្ត រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ហើយខេត្តនៅតំបន់វាលទំនាបកណ្ដាល រួមមាន ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង អាចនឹងមានភ្លៀងធ្លាក់ច្រើនផងដែរ។

ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពអាកាសធាតុ នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ស្របពេលនេះ ប្រជាពលរដ្ឋកម្ពុជា អាចនឹងមានការធ្វើដំណើរទៅតាមបណ្ដាខេត្តនានា ក្នុងឱកាសពិធីព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងពិធីបុណ្យអុំទូក បណ្ដែកប្រទីប អកអំបុក និងសំពះព្រះខែ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម