Connect with us

១០០ ឆ្នាំទើបតែរកឃើញមួយទេ! ដុំពេជ្រកម្រធំបំផុតក្នុងលោកមានតម្លៃដល់ ៧០ លានដុល្លារ!

ដុំពេជ្រធំបំផុត និងមានតម្លៃបំផុតរបស់ពិភពលោកត្រូវបានគេរុករកឃើញនៅកាលពីខែវិច្ឋិកាឆ្នាំ ២០១៥ ដោយក្រុមហ៊ុន Lucara Diamond Corp នៅកន្លែងរុករករ៉ែក្នុងប្រទេសបុតស្វាន់ណា(Botswana)។ នេះជាការរុករកដ៏កម្រមួយ ដោយគេមិនដែលរុករកឃើញគ្រាប់ពេជ្រដ៏បែបនេះទេក្នុងរយៈពេលជាង ១០០ឆ្នាំចុងក្រោយនេះ។

ក្រោយរុករកឃើញគ្រាប់ពេជ្រនេះត្រូវបានគេហៅថា “ឡេស៊ីដា ឡារ៉ូណា” (Lesedi la Rona) ដែលជាពាក្យក្នុងភាសាស្វាន់ណា(Tswana) របស់ប្រទេសបុតស្វាន់ណា ប្រែថា “ពន្លឺរបស់យើង”។ វាត្រូវបានគេដាក់តាំងបង្ហាញនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេសនៅខែមិថុនាឆ្នាំ ២០១៦ មុនពេលនឹងត្រូវគេដាក់លក់បំបែកកំណត់ត្រាពិភពលោកតម្លៃ ៥០លានផោន (ប្រមាណ ៧០លានដុល្លារអាមេរិក)។

តាមពិតទៅ កាលពីឆ្នាំ ១៩០៥ គ្រាប់ពេជ្រដែលគេហៅថា “ឃូលីណាន់” ត្រូវបានគេរុករកឃើញហើយវាមានទំហំដល់ទៅ ៣០១៦.៧៥ ការ៉ាត តែមកដល់ពេលបច្ចុប្បន្នវាត្រូវបានគេបំបែកច្នៃជាគ្រាប់ពេជ្រតូចៗ 9គ្រាប់។ ដូចនេះបច្ចុប្បន្នមានតែគ្រាប់ពេជ្រ “ឡេស៊ីដា ឡារ៉ូណា” ទេដែលមានទំហំធំជាងគេ។

របាយការណ៍ឯករាជ្យមួយក៏បានអះអាងដែរថា “ឡេស៊ីដា ឡារ៉ូណា” អាចនឹងត្រូវបានគេច្នៃទៅជាដុំពេជ្រមួយគ្រាប់ដែលមានគុណភាពខ្ពស់ ដែលពិភពលោកមិនដែលធ្លាប់ជួបប្រទះពីមុនមក៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម