Connect with us

អតីតគ្រូបង្វឹកជួយជម្រើសជាតិអ៊ីតាលីលើកពាន World Cup 2006 ប្រកាសចូលនិវត្តន៍

អ៊ីតាលី៖ អតីតគ្រូបង្វឹកជួយក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីឈ្នះជើងឯក World Cup 2006 លោក Marcello Lippi បានប្រកាសចូលនិវត្តន៍ពីអាជីព។

លោក Marcelo Lippi បានចាប់ផ្តើមអាជីពនៅឆ្នាំ១៩៨២ និងបានដឹកនាំក្លិបធំៗជាច្រើនដូចជា Atlanta, Napoli, Juventus និង Inter Milan ជាដើម។ នៅឆ្នាំ២០០៦ លោកបានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី និងបានជួយក្រុមឈ្នះក្រុមជម្រើសជាតិបារាំង នៅវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2006 តែម្តង។ លោកបានចាកចេញពីតំណែងនៅឆ្នាំ២០១០ ហើយនៅឆ្នាំ២០១២ ទើបលោកបានបង្ហាញមុខជាគ្រូបង្វឹកក្រុម Guangzhou Evergrande នៅលីគកំពូលចិន។

លោកក៏បានកាន់តំណែងជានាយកបច្ចេកទេសសហព័ន្ធបាល់ទាត់ចិនពីឆ្នាំ២០១៤-១៥មុនក្លាយជាគ្រូបង្វឹកជម្រើសជាតិ។ ទោះយ៉ាងណា បុរសវ័យ៧២ឆ្នាំ បានទំនេរតាំងពីខែវិច្ឆិកាឆ្នាំ២០១៩ ក្រោយចាកចេញពីក្រុមជម្រើសជាតិចិន ដែលចាញ់ស៊ីរីក្នុងវគ្គជម្រុះ FIFA World Cup 2022 ហើយទើបពេលនេះ លោកបានប្រកាសចូលនិវត្តន៍តែម្តង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម