Connect with us

កីឡាករគុនចម្រុះ Khabib Nurmagomedov ប្រកាសចូលនិវត្តន៍

ក្រុង Abu Dhabi ៖ កីឡាករគុនចម្រុះរុស្ស៊ី Khabib Nurmagomedov បានប្រកាសចូលនិវត្ដន៍ ក្រោយពីយកឈ្នះលើកីឡាករអាមេរិក Justin Gaethje ត្រឹម២ទឹក ក្នុងកម្មវិធី UFC 254 ដែលធ្វើឡើងនាទីក្រុង Abu Dhabi សហព័ន្ធអារ៉ាប់។

ជ័យជម្នះនោះធ្វើឱ្យ កីឡាករវ័យ៣២ឆ្នាំ ការពារខ្សែក្រវាត់ UFC Lightweight Championship របស់ខ្លួនដោយជោគជ័យ ប៉ុន្តែរូបគេ បានសម្រេចចិត្តបញ្ចប់អាជីពត្រឹមនេះ។

Khabib បានថ្លែងថា អរគុណដល់អ្នកគាំទ្រទាំងអស់ តែគេដល់ពេលត្រូវបញ្ចប់ ព្រោះគេបានសន្យាជាមួយម្ដាយហើយថា វាជាប្រកួតចុងក្រោយរបស់គេ អ៊ីចឹងគេត្រូវគោរពសម្តី។ គេក៏នឹងមិនត្រលប់មកវិញដែរ ព្រោះការប្រកួតរបស់គេគ្មានវត្តមានឪពុកទៀតឡើយ។

សូមបញ្ជាក់ថា ឪពុករបស់ Khabib Nurmagomedov បានបាត់បង់ជីវិត ព្រោះជំងឺបេះដូងនិងជំងឺកូវីដ១៩។ ក្រៅពីនេះ សមាជិកគ្រួសាររបស់គេជាច្រើននាក់ បានស្លាប់ព្រោះជំងឺនេះដែរ។

សម្រាប់ការចូលនិវត្តន៍នេះ គឺ Khabib Nurmagomedov មានកំណត់ត្រាប្រកួត២៩ដង ឈ្នះទាំងអស់ មិនមានចាញ់ ឬ ស្មើនោះទេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម