កំណាត់ផ្លូវពីកួរស្រូវទៅកន្ទួត ត្រូវរងការខូចខាតយ៉ាងខ្លាំង, សូមអ្នកធ្វើដំណើរប្រុងប្រយ័ត្នគ្រោះថ្នាក់!
ភ្នំពេញ៖ ទឹកបានស្រកទៅវិញហើយ នៅត្រង់កំណាត់ផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប៉ុន្តែ វាក៏បន្សល់ទុកនូវការខូចខាតយ៉ាងដំណំ លើកំណាត់ផ្លូវពីតំបន់កួរស្រូវ ទៅតំបន់កន្ទួត ខេត្តកណ្ដាល ផងដែរ។
ស្ថានភាពផ្លូវ នៅចំណុចខ្លះមានគ្រលុកធំៗដែលធ្វើឱ្យការធ្វើដំណើរឆ្លងកាត់មានការពិបាក ឬមិនអាចធ្វើដំណើរឡើយសម្រាប់រថយន្ត។ បញ្ហានេះ បណ្ដាលមកពីទឹកបានហូរកាត់លើកំណាត់ផ្លូវ ធ្វើឱ្យទឹកហូរច្រោះបាក់ជើងទេរផ្លូវ កាលពីប៉ុន្មានថ្ងៃមុន។
គួររំឭកថា កាលពីថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសធ្វើការបិទទាំងស្រុងការធ្វើចរាចរណ៍ត្រង់កំណាត់ផ្លូវជាតិលេខ២ ដែលរងផលប៉ះពាល់ ដោយមកទល់ថ្ងៃទី២៦ ខែតុលានេះ មិនទាន់មានសេចក្ដីជូនដំណឹងថ្មីទាក់ទងនឹងការបើកឱ្យធ្វើចរាចរណ៍នោះឡើយ៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍