Connect with us

សពទារិកាម្នាក់ ត្រូវបានប្រទះឃើញក្នុងថង់ផ្លុងចោលលើសួនច្បារក្នុងសង្កាត់វត្តភ្នំ

ភ្នំពេញ៖ សពទារិកាម្នាក់ត្រូវបានអ្នកថែសួន និងរុក្ខជាតិប្រទះឃើញនៅក្នុងថង់ខ្មៅមួយ ដែលជនមិនស្គាល់អត្តសញ្ញាណយកមកផ្លុងចោល លើសួនក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៅម៉ោង០៧និង៤០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្រោមដើមឈើលើសួនច្បារមិត្តភាពកម្ពុជា-ថៃ ផ្លូវលេខ៦១ កែងផ្លូវលេខ៩៦ ភូមិទី១សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ឈ្មោះ លី វណ្ណៈ ភេទប្រុស មុខរបរកម្មករសួនច្បារនិងរុក្ខជាតិ បានបើកមើលឃើញមានសពទារិកានៅក្នុងថង់ខ្មៅនោះ រួចបានរាយការណ៍ប្រាប់សមត្ថកិច្ច។ ជាលទ្ធផលតាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេស និងលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានបញ្ជាក់ថា កូនកើតមិនគ្រប់ខែ (ស្លាប់ក្រោយសម្រាល)។ ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញបច្ចេកទេស បានប្រគល់សពឱ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីចាត់ចែងបន្ត៕

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម