Connect with us

បុរសម្នាក់ ចំណាយពេល១៧ឆ្នាំ ដើម្បីជួយសង្គ្រោះសុនខអនាថា រហូតទទួលពានរង្វាន់អន្តរជាតិ

ថៃ៖ អង្គការជួយសង្គ្រោះសត្វសុនខអនាថា ដែលមានឈ្មោះថា Soi Dong របស់លោក John Dalley បានទទួលពានរង្វាន់ថ្នាក់អន្តរជាតិ ពីម្ចាស់ក្សត្រិយ៍របស់ចក្រភពអង់គ្លេស នៅដើមខែតុលានេះ។

លោក Dalley បានចំណាយពេល ១៧ឆ្នាំ ដើម្បីជួយសង្គ្រោះសុនខ និងសត្វឆ្មារអនាថា នៅក្នុងប្រទេសថៃ។ បុរសវ័យ ៧១ឆ្នាំរូបនេះ បាននិយាយថា គាត់នឹងបន្តកិច្ចការនេះ រហូតដល់ថ្ងៃដែលគាត់លាចាកលោកនេះទៅ។

លោក Dalley បានទទួលពានរង្វាន់កំពូលរបស់ម្ចាស់ក្សត្រិយ៍ អេលីហ្សាបេត ជាសមាជិកល្អឥតខ្ចោះនៃចក្រភពអង់គ្លេស កាលពីថ្ងៃទី១០ ខែតុលា សម្រាប់បេសកកម្មរបស់លោក នៅតំបន់អាស៊ីអាគ្នេយ៍។ អង្គការរបស់លោក ក៏មានចំណែកនៅក្នុងការបង្កើតច្បាប់មួយនៅប្រទេសថៃ ដើម្បីការពារសត្វអនាថា កាលពីឆ្នាំ២០១៤។

លោក Dalley ធំធាត់ទីក្រុង Leeds ចក្រភពអង់គ្លេស និងបានបង្កើតអង្គការ Soi Dong នៅឆ្នាំ២០០៣។ អង្គការរបស់លោក Dalley និងភរិយាឈ្មោះ Gill បានជួយសង្គ្រោះ សុនខនិងឆ្មារប្រហែល ៥០ម៉ឺនក្បាល ដោយបច្ចុប្បន្ន មានចែកជា ៨ក្រុម ដែលបំពេញការងារនៅក្រុងបាងកក ខេត្ត Nakhon Si Thammarat និងខេត្ត Chonburi ៕

ប្រភព៖ Khaosod

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម