Connect with us

វិទ្យាល័យទួលទំពូង ទទួលជ័យលាភីលេខ១ លើការប្រកួតជជែកដេញដោលថ្នាក់ជាតិឆ្នាំ២០២០

ភ្នំពេញ៖ វិទ្យាល័យទួលទំពូង បានទទួលជ័យលាភីលេខ១ លើការប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២០ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។

ការប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២០ ដែលមានបេក្ខជនចូលរួម ជាសិស្សានុសិស្សមកពីបណ្តាគ្រឹះស្ថានសារធារណៈ និងឯកជននានានៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយពង្រឹងសមត្ថភាពយុវជនឱ្យមានសេចក្តីក្លាហានចេះប្រើប្រាស់សិទ្ធិដោយស្របច្បាប់ និងចេះជួយ ដោះស្រាយបញ្ហាសង្គមជាតិ ឬបញ្ហាផ្សេងៗដែលពួកគេបានជួបប្រទះ តាមរយៈការជជែកដេញដោល។ ជាពិសេស ការប្រកួតនេះ ជំរុញយុវជនឱ្យចេះប្រើនូវវប្បធម៌សន្ទនា និងការបញ្ចេញមតិប្រកបដោយវិជ្ជមាន។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ សូមជម្រាបថា ក្រោយពីបានឆ្លងកាត់ការប្រកួតជម្រុះលើសង្វៀនគំនិតយ៉ាងស្វិតស្វាញជាច្រើនវគ្គរួចមក យើងបានរកឃើញជ័យលាភីប្រចាំឆ្នាំ គឺលើវិទ្យាល័យទួលទំពូង៕

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

ដោយ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម