Connect with us

ខ្សែការពារ Fabinho ត្រៀមបន្តកិច្ចសន្យាថ្មីជាមួយ Liverpool

អង់គ្លេស៖ ប្រភពពីសារពត៌មាន Dailymail បានឱ្យដឹងថា ខ្សែការពារ Fabinho បានត្រៀមចរចាបន្តកិច្ចសន្យាថ្មីជាមួយក្លិប Liverpool។

កីឡាករប្រេស៊ីល បានផ្ទេរពីក្លិបបារាំង Monaco មក Liverpool កាលពីឆ្នាំ២០១៨ តម្លៃ៤០លានផោន។ រូបគេបានសម្របខ្លួនបន្តិចម្តងៗ ដោយអាចបង្ហាញទម្រង់លេងស៊ីចង្វាក់។ បែបនេះហើយ ទើបបានជា Fabinho ជាកីឡាករមិនអាចខ្វះបាននៅក្នុងក្រុមរបស់លោក Jurgen Klopp ដោយគេបង្ហាញខ្លួនបាន៨៩ដង និងស៊ុតបាន៣គ្រាប់ផងដែរ។គេក៏បានបំពេញតួនាទីសំខាន់នៅតំបន់ការពារកណ្តាល ខណ: Virgil van Dijk ត្រូវរំពឹងថា នឹងខកខានការប្រកួតរហូតដល់ចប់រដូវកាល បន្ទាប់ពីរងរបួសធ្ងន់ធ្ងរ។

នៅពេលនេះ Fabinho គ្រោងនឹងចរចាជាមួយថ្នាក់ដឹកនាំរបស់ក្លិប Liverpool ជុំវិញការពន្យារកិច្ចសន្យា ជាមួយក្លិបជើងឯក Premier League ។

ដោយឡែក លោក Jurgen Klopp ក៏ទទួលស្គាល់ថា Fabinho ពិតជាបានផ្តល់ជំនួយយ៉ាងច្រើន ដល់ក្រុមនាពេលកន្លងមក។ លោកបានត្រៀមពន្យាកិច្ចសន្យារបស់គេជាមួយក្លិបបន្ថែមលើកិច្ចសន្យាដែលនៅសល់រយៈពេល២ឆ្នាំនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម