Connect with us

អ្នកចាំទី Sergio Romero ចង់ចាកចេញពី Man United

អង់គ្លេស៖ អ្នកចាំទី Sergio Romero កំពុងតែត្រៀមពិភាក្សាជាមួយ Manchester United នៅសប្តាហ៍នេះអំពីការចាកចេញពីក្លឹបនាពេលខាងមុខ។

Romero បច្ចុប្បន្នដែលមានវ័យ៣៣ ឆ្នាំហាក់កាន់តែពិបាកក្នុងការប្រជែងយកជម្រើសដំបូងក្នុងក្រុមបិសាចក្រហម បន្ទាប់ពីការមកដល់របស់អ្នកចាំទី Dean Henderson នៅរដូវកាលថ្មីនេះ។

ចូលមកដល់រដូវកាលនេះវិញ អ្នកចាំទីអាហ្សង់ទីនរូបនេះ មិនទាន់បានបង្ហាញខ្លួននៅឡើយទេ ស្របពេលការបង្ហាញខ្លួនលើកចុងក្រោយគឺនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ Sevilla ។

បន្ទាប់ពីបរាជ័យនៅក្រោមថ្វីជើងមកពីអេស្ប៉ាញ Sergio Romero ក៏បានទៅកាន់អាមេរិកខាងត្បូង អំឡុងពេលបុទរដូវកាលផងដែរដោយសង្ឃឹមរកបានក្លិបថ្មី។ តែយ៉ាងណាក្ដីមកទល់ពេលនេះរូបគេនៅមិនទាន់រកបាននោះទេ ទើបនេះជាមូលហេតុដែល Romero ត្រៀមពិភាក្សាជាមួយក្លិបក្នុងការចាកចេញជាផ្លូវការ។

សូមបញ្ចាក់ដែរថា Manchester United មានអ្នកចាំទី David De Gea, Dean Henderson សូម្បីតែ Lee Grant ក៏មិនទាន់បានលេងសូម្បី១ប្រកួតនោះដែរ នៅក្នុងលីគបន្ទាប់ពីចូលរួមជាង ២៧ខែមកនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម