Connect with us

ខ្សែបម្រើ Raheem Sterling បើកមូលនិធិសប្បុរសធម៌ដើម្បីជួយយុវជនដែលជួបការលំបាកអំឡុង COVID19

អង់គ្លេស៖ ខ្សែបម្រើ Raheem Sterling របស់ក្រុម Manchester City និងជម្រើសជាតិអង់គ្លេសនឹងចាប់ផ្តើមមូលនិធិមួយក្នុងគោលបំណងជួយដល់យុវជនដែលជួបការលំបាកដែលរួមមានការផ្តល់ជាអាហារូបករណ៍នៅសាកលវិទ្យាល័យនិងកន្លែងធ្វើការផ្សេងៗដល់ពួកគេ។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បាននិយាយថា ខ្លួនចង់បង្កើតអ្វីមួយដែលអាចជួយអ្នកដទៃបាន កំឡុងពេលដែលប្រជាជននិងមនុស្សជាច្រើនដែលកំពុងត្រូវការជំនួយ។ ហើយអ្វីកាន់តែពិសេសនោះការធ្វើសប្បុរសធម៌មួយនេះក៏ជួយជ្រុមជ្រែងពីមិត្តរូមក្រុមជម្រើសជាតិអង់គ្លេស Marcus Rashford ផងដែរ។

ក្នុងនោះដែរ ថ្លែងប្រាប់ទស្សនាវដ្តី Sunday Times កីឡាករ Raheem Sterling បាននិយាយថា រូបគេចង់ធ្វើអ្វីដែលកំពុងតែកើតឡើង, ហើយរូបគេនិងព្យាយាមតាមដែលគេអាចធ្វើបាន។

សូមបញ្ចាក់ផងដែរថាបច្ចុប្បន្ន Sterling នៅបន្តស្នើសុំឱ្យក្លិបនិងអ្នកឧបត្ថម្ភធំ ៗជួយ ក៏ដូចជា ជា ផ្នែកមួយសម្រួលដល់បញ្ហាហិរញ្ញវត្ថុរផងដែរសម្រាប់ជួយដល់ជនទីទាល់នាពេលនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម