Connect with us

ខ្សែបម្រើ Philippe Coutinho ត្រូវសម្រាក ៣ សប្តាហ៍ដោយសារបួសសរសៃពួរ

អេស្ប៉ាញ៖ ខ្សែបម្រើ Philippe Coutinho របស់ក្រុម Barcelona ត្រូវបានគេរំពឹងថានឹងខកខានបង្ហាញខ្លួនចន្លោះពី ២ ទៅ ៣ សប្តាហ៍បន្ទាប់ពីទទួលរងរបួសសរសៃពួរនៅពេល Barcelona ប្រកួតចាញ់ក្រុម Real Madrid ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃសៅរ៍កន្លងទៅ នេះបើតាមការបញ្ចាក់ពីគេហទំព័រផ្លូវការរបស់ក្លិប។

ការអវត្តមានរបស់ខ្សែបម្រើសញ្ជាតិប្រស៊ីលរូបនេះក៏ជាផលពិបាកមួយផងដែរសម្រាប់ក្រុមរបស់លោក Ronald Koeman ក្នុងការការត្រៀមជួបក្រុមយក្សមកពីក្រុង Turin គឺ Juventus ក្នុងក្របខណ្ឌ Champions League នៅថ្ងៃពុធនេះ មុនពេលពួកគេ នឹងវិលទៅកាន់លីគកំពូលវិញបន្តប៉ះ ក្រុម Alavés, Dynamo Kyiv និង Real Betis ហើយ Coutinho ត្រូវបានគេរំពឹងថានឹងមិនមានវត្តមានសម្រាប់ការប្រកួតទាំងអស់នេះនោះទេ។

បន្ទាប់ពីការប្រកួត Betis នឹងមានការសម្រាកអន្តរជាតិរយៈពេល ២ សប្តាហ៍មានន័យថា Coutinho នឹងមានពេលវេលាច្រើននិងអាចជាសះស្បើយមុនពេលទៅកាន់កីឡដ្ឋាន Wanda Metropolitano ដើម្បីជួប Atlético Madrid នៅថ្ងៃទី ២២ ខែវិច្ឆិកា។

សូមបញ្ចាក់ផងដែរថា កីឡាករវ័យ ២៨ ឆ្នាំរូបនេះស៊ុតបាន២គ្រាប់និងបញ្ចូន ២លើកក្នុង ៦ ប្រកួតរបស់គេនៅដើមរដូវកាលនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម