Connect with us

ចាប់ផ្តើមធ្លាក់ខ្យល់អ៊ីចឹង បើបានបង្អែមតៅហ៊ូទឹកស្ករមួយចានមិនដឹងល្អយ៉ាងណាទៅណ៎

គ្រាន់តែឭឈ្មោះបង្អែមមួយដែលមានឈ្មោះថា “តៅហ៊ូទឹកស្ករ” ឬ “តៅហ៊ូទឹកខ្ញី” ជឿថាមនុស្សជាច្រើនប្រាកដជាធ្លាប់ញ៉ាំ និងចូលចិត្តជាខ្លាំងដោយសាររសជាតិឈ្ងុយក្លិនទឹកស្ករ បន្ថែមជាមួយខ្ញីហិលៗបន្តិច បានធ្វើឱ្យរសជាតិតៅហ៊ូកាន់តែឈ្ងុយឆ្ងាញ់ប្លែកមាត់បានមួយកម្រិតទៀត។

យ៉ាងណាមិញ បង្អែមមួយនេះ មានភាពល្បីល្បាញនៅប្រទេសជិតខាង រហូតនៅក្នុងប្រទេសយើងនេះក៏ចូលចិត្តញ៉ាំខ្លាំងណាស់ដែរ ដោយកាលពីមុនឃើញគេរែកដើរលក់តាមផ្លូវ។ ប៉ុន្តែមកទល់ពេលបច្ចុប្បន្ន បង្អែមមួយនេះ មិនសូវឃើញមានគេរែកលក់ច្រើនដូចមុនឡើយ ពោលនៅមានបន្តិចបន្តួចប៉ុណ្ណោះ។

បើក្រឡេកមើលនៅតាមហាងមួយចំនួន ជាពិសេសគឺហាងដែលមានលក់ម្ហូបចិនឃើញមានបន្ថែមនូវបង្អែមមួយមុខនេះរហូតធ្វើឱ្យអតិថិជនជាច្រើនគាំទ្រ ហើយក៏អាចនិយាយបានថាវាជាបង្អែមដ៏ពេញនិយមមួយដែលបានរម្លឹកអនុស្សាវរីយ៍កាលវ័យកុមារផងដែរ។

បង្អែមតៅហ៊ូទឹកស្ករ ជាបង្អែមមួយដែលអាចញ៉ាំបានគ្រប់វ័យ ជាពិសេសយាយតាចាស់ៗ ដោយសារភាពទន់នៃសាច់តៅហ៊ូ ព្រមជាមួយនឹងខ្ញីហិលៗជំនួយសុខភាពបានយ៉ាងល្អ។ ហេតុដូចនេះហើយទើបបង្អែម តៅហ៊ូទឹកស្ករ មានភាពពេញនិយមខ្លាំងចំពោះមនុស្សគ្រប់វ័យបែបនេះ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com