អ្នកនេសាទយ៉ាងហោចណាស់១២នាក់បាត់ខ្លួន ដោយសារព្យុះនៅហ្វីលីពីន
ហ្វីលីពីន៖ ក្រុមមន្រ្តីផ្នែកគ្រោះមហន្តរាយបាននិយាយថា ព្យុះទីហ្វុងដ៏ខ្លាំងមួយបានបោកបក់ទៅលេីតំបន់ភាគខាងត្បូងនៃកោះលូហ្សុន (Luzon) ដែលជាកោះធំជាងគេរបស់ប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃអាទិត្យដោយបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង, រលេីងបង្គោលភ្លើង និងធ្វេីឱ្យអ្នកនេសាទយ៉ាងហោចណាស់១២នាក់បាត់ខ្លួននៅថ្ងៃចន្ទនេះ។
ព្យុះទីហ្វុងម៉ូឡេវ (Molave) ដែលបក់បោកក្នុងល្បឿន១២៥គីឡូម៉ែត្រក្នុងមួយម៉ោង បានបង្កឱ្យមានទឹកជំនន់ និងជំរុញឱ្យមានការជម្លៀសពលរដ្ឋរាប់ម៉ឺននាក់។
មិនមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ ឬរងរបួសទេភ្លាមៗនេះ ប៉ុន្តែក្រុមអ្នកនេសាទនៅតាមសមុទ្រចំនួន១២នាក់មិនអាចត្រលប់មកដីគោកទាន់ពេលវេលា។
ព្យុះម៉ូឡេវ (Molave ) គឺជាព្យុះទីហ្វុងទី១៧ដែលបានវាយប្រហារប្រទេសហ្វីលីពីននៅឆ្នាំនេះបន្ទាប់ពីមានព្យុះត្រូពិកស៊ូដែល (Saudel) ដែលបានវាយប្រហារប្រទេសនេះកាលពីសប្តាហ៍មុនដោយបានបង្កឱ្យមានការជន់លិចនៅក្នុងតំបន់ភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល (Manila)។
ព្យុះទីហ្វុងម៉ូឡេវ (Molave ) នឹងធ្វេីដំណេីរចាកចេញពីប្រទេសហ្វីលីពីននៅព្រឹកថ្ងៃអង្គារ ហើយឆ្ពោះទៅកាន់ប្រទេសវៀតណាមជាទីដែលនាយករដ្ឋមន្រ្តីវៀតណាមកាលពីថ្ងៃចន្ទបានចេញសេចក្តីព្រមានបន្ទាន់មួយទៅកាន់ខេត្ត និងក្រុងនានាដែលស្ថិតនៅចំផ្លូវរបស់ព្យុះនេះឱ្យត្រៀមខ្លួន។
រដ្ឋាភិបាលវៀតណាម បានប្រកាសថា ខេត្តនានាត្រូវត្រៀមឱ្យរួចរាល់ដេីម្បីជម្លៀសពលរដ្ឋជិត១លាន៣សែននាក់៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍