Connect with us

សហព័ន្ធបាល់ទាត់កម្ពុជា បើកការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាលឆ្នាំ២០២០

ភ្នំពេញ៖ សហព័ន្ធបាល់ទាត់កម្ពុជាបានធ្វើពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ឆ្នាំ ២០២០ ដែលមានការចូលរួមពីក្រុមបាល់ទាត់ចំនួន ២៥ ក្រុមច្រើនជាងឆ្នាំកន្លងមក រួមទាំងមានក្រុមមកពីបណ្តាខេត្តថែមទៀតផង ។
នេះជាឆ្នាំទី៤ ដែលមានការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ដោយឆ្នាំ ២០២០ នេះការប្រកួតប្រើរូបមន្តបែកចែកជា៥ពូល ក្នុងពូលនីមួយៗ មានក្រុមចំនួន ៥ ត្រូវធ្វើការប្រកួតសន្សំពិន្ទុ ។ ក្រុមលេខ១ តាមពូលនីមួយៗ រួមទាំងក្រុមលេខ២ល្អចំនួន ៣ក្រុម នឹងត្រូវបានជ្រើសរើស ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយដើម្បីប្រកួតបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ដណ្តើមពានតែម្តង ។

សម្រាប់ការប្រកួតគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២០ ពោលប្រើពេលវេលាត្រឹម ២ ខែតែប៉ុណ្ណោះ ។ ស្ថានីយទូរទស្សន៍ MyTV នឹងធ្វើការផ្សាយផ្ទាល់ការប្រកួតនៅរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ២ រសៀល។

សូមបញ្ជាក់ថា ក្រុមជើងឯក នឹងតំណាងឱ្យកម្ពុជាចេញទៅប្រកួតពានរង្វាន់ AFF Club Futsal Championship ផងដែរ ខណៈក្រុមជើងឯក សសយក កំចាយមារ និង ដោនថោន សុទ្ធតែធ្លាប់ចេញទៅប្រកួតក្រោយឈ្នះជើងឯក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម