Connect with us

កម្ពុជា រកឃើញអ្នកផ្ទុកកូវីដ១៩ចំនួន ១ករណីដែលនាំចូលតាមយន្តហោះដែលមានអ្នករួមដំណើរ១០០នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​បានប្រកាសនៅថ្ងៃទី២៧ ខែតុលានេះ ថា រកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ថែមថ្មី ១ករណី ដែលជាជនបរទេស និងគ្មានអ្នកជាសះស្បើយឡើយ។

អ្នកជំងឺកូវីដ១៩ថ្មី ជាស្ត្រីជនជាតិបារាំងអាយុ ២៣ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដែលបានធ្វើដំណើរចេញពីបារាំង ហើយបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី រួចមកដល់កម្ពុជាកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។ ក្រោយលទ្ធផលតេស្តវិជ្ជមានស្ត្រីរូបនោះ​ត្រូវក្រសួងបញ្ជូនឱ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

អ្នករួមដំណើរជាមួយស្ត្រីដែលកើតកូវីដ១៩នោះ មានចំនួន ១០៨ នាក់ ហើយ ១០៧ នាក់លទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ និងបានដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កផ្សេងៗគ្នា។

សរុបតួលេខអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាមាន ២៨៧ នាក់ (ស្ត្រី៥៩នាក់ និងបុរស ២២៩ នាក់) ក្នុងនោះព្យាបាលជាសះស្បើយមានចំនួន ២៨៣ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ៥ នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាបុរស ៤ និងស្ត្រី ១ នាក់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម