Connect with us

Zlatan Ibrahimovic ស៊ុត២គ្រាប់តែ AC Milan បានត្រឹមចែកម្នាក់១ពិន្ទុជាមួយ Roma

អ៊ីតាលី៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានស៊ុតបញ្ចូលទី២គ្រាប់តែមិនអាចរារាំង AC Milan មិនឱ្យរបូត២ពិន្ទុជាលើកដំបូងនៅ Serie A រដូវកាលនេះ តាមរយៈលទ្ធផលស្មើគ្នា៣ទល់នឹង៣ ជាមួយក្រុមភ្ញៀវ AS Roma នោះទេ។

ជាក់ស្តែង Zlatan Ibrahimovic បានស៊ុតតាំងពីនាទី២ លើទឹកដី Giuseppe Meazza ប៉ុន្តែនាទី១៤ Edin Dzeko បានតាមស្មើឱ្យ Roma វិញនៅក្នុងវគ្គទី១។

នាទី៤៧ នៃវគ្គទី២ ទើបកីឡាករ Alexis Saelemaekers បានផ្តល់ការនាំមុខជាថ្មីដល់ AC Milan ប៉ុន្តែបាល់ពិន័យ១១ម៉ែត្រ ពីកីឡាករ Jordan Veretout នៅនាទី៧១ បានផ្តល់លទ្ធផលស្មើគ្នាដល់ Roma ទៀត។ នាទី៧៩ Zlatan Ibrahimovic បានទាត់បាល់ពិន័យ១១ម៉ែត្រ បើកការនាំមុខដល់ AC Milan ម្តងទៀត ប៉ុន្តែនាទី៨៤ កីឡាករ Marash Kumbulla របស់ Roma បានបន្ថែម១គ្រាប់ទៀត ដើម្បីផ្តល់លទ្ធផលស្មើគ្នាមុនចប់ការប្រកួតតែម្តង។

ឆ្លងកាត់៥ប្រកួតកន្លងមកនៅរដូវកាលនេះ វាជាលើកដំបូងដែល AC Milan មានលទ្ធផលស្មើគ្នា ខណៈ៤ប្រកួតដំបូងពួកគេឈ្នះទាំងអស់។

ទោះយ៉ាងណាក៏ដោយ ក៏ AC Milan នៅតែឈរកំពូលតារាង មាន១៣ពិន្ទុ រីឯ Roma នៅលេខ៩ មាន៨ពិន្ទុ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម