Connect with us

Heung Min Son ឡើងឈរកំពូលតារាងជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេនៅ Premier League ក្រោយតែតឱ្យ Tottenham Hotspur ឈ្នះ Burnley

អង់គ្លេស៖ ខ្សែប្រយុទ្ធ Heung Min Son បានតែតបញ្ចូលទីតែ១គ្រាប់គត់ដើម្បីផ្តល់ជ័យជម្នះឱ្យ Tottenham Hotspur លើទឹកដី Burnley នៅក្នុងជំនួបក្របខណ្ឌ Premier League សប្តាហ៍ទី៦។

បន្ទាប់ពីភាពស្ងប់ស្ងាត់កើតឡើងពេញវគ្គទី១រួចមក គ្រាប់បាល់បញ្ចូលទីរបស់ Tottenham Hotspur ក៏បានកើតឡើងនៅវគ្គទី២ នាទី៧៦ ពេលដែលខ្សែបម្រើ Erik Lamela បានលើកបាល់ជ្រុងហើយខ្សែប្រយុទ្ធ Harry Kane បានបញ្ចូនបន្តឱ្យ Heung Min Son តែតបញ្ចូលទីតែម្តង។

សម្រាប់គ្រាប់បាល់ខាងលើ កីឡាករកូរ៉េខាងត្បូង Heung Min Son បានឡើងឈរកំពូលតារាង កីឡាកររកគ្រាប់បាល់ច្រើនជាងគេនៅ Premier League គិតត្រឹមសប្តាហ៍ទី៦នេះ ដោយមាន៨គ្រាប់ វ៉ាហួសខ្សែប្រយុទ្ធអង់គ្លេស Dominic Calvert-Lewin របស់ Everton ដែលមាន៧គ្រាប់។

ផ្ទុយមកវិញ Burnley បានព្យាយាមវាយបកនឹងបានស៊ុតដោយ Ashley Barnes ដែរ ប៉ុន្តែត្រូវបដិសេធព្រោះជាបាល់ Offside។ រីឯក្រុមមាន់ខ្នាយមាស ក៏មិនអាចស៊ុតបានជាបន្តដូចគ្នាទើបលទ្ធផល ១-០ បានរក្សាដល់ចប់ការប្រកួត។

Tottenham Hotspur បានឡើងទៅលេខ៥ មាន១១ពិន្ទុ រីឯ Burnley បន្តឈរតំបន់គ្រោះថា្នក់លេខ១៨ មានតែ១ពិន្ទុប៉ុណ្ណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម