Connect with us

ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលទៅដល់ទីក្រុងសូឈី ប្រទេសរុស្ស៊ី ត្រៀមចូលរួម FIFA World Cup 2018

កាលពីថ្ងៃចន្ទ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានធ្វើដំណើរដល់ទីក្រុងសូឈី (Sochi) ប្រទេសរុស្ស៊ីហើយ ដើម្បីត្រៀមចូលរួម ព្រឹត្តិការណ៍ FIFA World Cup 2018។

ក្រុមជើងឯកពិភពលោក៥សម័យ នឹងបោះទីតាំងហ្វឹកហាត់នាទីលាន យ៉ុកស្ពតស្តេដៀម (Yug Sport Stadium) នៅទីក្រុងខាងលើនៅថ្ងៃអង្គារនេះ មុនធ្វើដំណើរជិត៥៦០គីឡូម៉ែត្រ ទៅកាន់ទីក្រុងរ៉ូសស្តូវ អនដន (Rostov-on-Don) សម្រាប់ជំនួបបើកឆាក World Cup ពូល E ដោយប៉ះជាមួយស្វីសនៅថ្ងៃអាទិត្យ មុនទៅជួបកូស្តារីកានៅថ្ងៃទី ២២ មិថុនា ហើយចុងក្រោយជួប សែបនៅ៥ថ្ងៃបន្ទាប់ពីនោះ។ បច្ចុប្បន្ន ប្រេស៊ីលកំពុងកាន់នាមជា ក្រុមបាល់ទាត់ល្អជាងគេនៅ World Cup ជាមួយនឹងជ័យជំនះ៧០ដង ពីការប្រកួត១០៤ លើក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម