Connect with us

អតីតខ្សែប្រយុទ្ធ Ronaldinho រកឃើញមានជំងឺកូវីដ១៩

ប្រេស៊ីល៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីល លោក Ronaldinho Gaucho បានធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ១៩ ហើយកំពុងនៅដាច់ដោយឡែកពីគេ។

អតីតសមាជិក Barcelona និង Paris St Germain រូបនេះ បានកំពុងតែស្ថិតនៅទីក្រុង Belo Horizonte នៅពេលដែលលោកត្រូវបានគេរកឃើញថាមានជំងឺខាងលើ ហើយនៅទីនោះក៏ជាកន្លែងដែលគាត់លេងឱ្យក្លិបក្នុងស្រុក Atletico Mineiro ផងដែរ។

Ronaldinho បានអះអាងថា លោកបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ តែលោកមិនអីនោះទេ ហើយមិនចេញរោគសញ្ញាឡើយ។ យ៉ាងណា លោកនឹងស្នាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគាររហូតដល់ជំងឺរបស់គាត់បានធូរស្បើយ។

សូមរំលឹកថាលោក Ronaldinho បានចំណាយពេលមួយខែនៅក្នុងពន្ធនាគារប្រទេសប៉ារ៉ាហ្គាយ ជាមួយបងប្រុសកាលពីដើមឆ្នាំ ក្រោមការចោទប្រកាន់ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម