លោកស្រី Faiza Heidar ក្លាយជាស្ត្រីដំបូងគេដែលដឹកនាំក្លិបបាល់ទាត់អាជីពបុរសនៅអេហ្ស៊ីប
អេហ្ស៊ីប៖ លោកស្រី Faiza Heidar បានធំធាត់ឡើងដោយលេងបាល់ទាត់តាមដងផ្លូវជាមួយបុរស និងធ្លាប់បានក្លាយជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិនារីអេហ្ស៊ីបផងដែរ។ ឥឡូវ លោកស្រី បានក្លាយជានារីដំបូងគេ ដែលបង្វឹកក្រុមបាល់ទាត់អាជីពបុរស ឱ្យក្លិបមួយក្នុងស្រុក។
ជាក់ស្តែង ស្ត្រីវ័យ៣៦ឆ្នាំរូបនេះបានចុះកិច្ចសន្យា ដោយក្លិបនៅលីគទី៤ Ideal Goldi ដែលស្ថិតក្នុងទីក្រុង Giza ប្រទេសអេហ្ស៊ីប។
និយាយប្រាប់សារពត៌មាន Reuters លោកស្រី Faiza Heidar បានឱ្យដឹងបែបនេះថា ការកាន់តំណែងដំបូងឡើយលោកស្រីទទួលបានការសើចចំអកពីកីឡាករ តែក្រោយមកពួកគេចាប់ផ្តើមទទួលស្គាល់ ព្រោះពួកគេបានមើលឃើញពីការរីកចម្រើនរបស់ខ្លួន។
លោកស្រីបន្តថា លោកស្រីជាគ្រូបង្វឹកស្ត្រីអេហ្ស៊ីបដំបូង ដែលមិនថាដឹកនាំក្រុមបុរសឬស្ត្រីទេ ដើម្បីទទួលបានឋានៈនេះ លោកស្រីបានសិក្សាជំនាញគ្រូបង្វឹកដែលបានបញ្ជាក់សញ្ញាបត្រពីក្របខណ្ឌ Premier League របស់អង់គ្លេសផងដែរ។
ទោះជាលោកស្រី Faiza Heidar ជានារីឈានមុខក្នុងវិស័យបាល់ទាត់នៅអេហ្ស៊ីបក្តី ក៏កីឡាបាល់ទាត់ នៅតែជាកីឡាពេញនិយមសម្រាប់បុរសជាងនារី ក្នុងប្រទេសនេះនាពេលបច្ចុប្បន្ន៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍