Connect with us

ថៃ ប្រកាសអាសន្នឱ្យខេត្តជាប់ប្រទេសកម្ពុជា ប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង ខណៈព្យុះម៉ូឡាវជិតបក់បោកទៅដល់

ថៃ៖ ក្រសួងឧតុនិយមរបស់ប្រទេសថៃ នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់បណ្ដាខេត្ត ដែលជាប់ព្រំប្រទល់ជាមួយប្រទេសកម្ពុជា មានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ដែលអាចកើតមានឡើង ដោយសារតែព្យុះទី១៨ ឈ្មោះ ម៉ូឡាវ កំពុងបក់បោកចូលប្រទេសវៀតណាម និងបន្តចូលប្រទេសឡាវ រួចប្រទេសថៃ តែម្ដង។

ខេត្តត្រាត សូរិន្ទ ស្រះកែវ ស៊ីសាកេត គឺជាខេត្ត ៤ ក្នុងចំណោមខេត្តទាំង១៥ ដែលក្រសួងឧតុនិយមនៃប្រទេសថៃ បានជូនដំណឹងឱ្យប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈចំពោះការអាចកើតមាននូវជំនន់ទឹកភ្លៀង។

ក្រសួងថៃ បានចាត់ចំណាត់ថ្នាក់ ព្យុះ ម៉ូឡាវ ក្នុងកម្រិតទី៥ ដែលជាកម្រិតខ្លាំងបំផុត ហើយកំពុងមានវត្តមាននៅលើសមុទ្រចិនខាងត្បូង ជាមួយល្បឿន ២៥គីឡូម៉ែត្រក្នុងមួយម៉ោង ចូលទៅកាន់ប្រទេសវៀតណាម ភាគកណ្ដាល។ ព្យុះនេះ នឹងថមថយឥទ្ធិពលមុនចូលទៅកាន់ប្រទេសឡាវ និងថៃ។

សម្រាប់ខេត្ត ត្រាត ស្រះកែវ សូរិន្ទ ស៊ីសាកេត និងខេត្ត អ៊ូប៊ុន រ៉ាត់ចាថានី ដែលជាប់ប្រទេសកម្ពុជា នឹងរងឥទ្ធិពលព្យុះម៉ូឡាវ ចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com