ក្រុមហ៊ុនអាកាសចរណ៍ធំមួយ គ្រោងមកវិនិយោគលើវិស័យអាកាសចរណ៍នៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនអន្តរជាតិចិនឈ្មោះ អេវីក (AVIC INTERNATIONAL HOLDING CORPORATION) គ្រោងមកបណ្តាក់ទុនវិនិយោគលើវិស័យអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយតំណាងក្រុមហ៊ុននេះ កំពុងពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ដែលក្រុមហ៊ុនមានលទ្ធភាពអាចទទួលយកបាន។ នេះបើយោងតាមការឱ្យដឹងក្នុងជំនួបរវាងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក Ted Chen អ្នកចាត់ការទូទៅក្រុមហ៊ុន អេវីក នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។
លោក Ted Chen បានលើកឡើងពីគោលបំណងរបស់ក្រុមហ៊ុន ដូចជាកំពុងស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ពិនិត្យលទ្ធភាព និងសក្តានុពលដែលអាចឱ្យក្រុមហ៊ុនធ្វើការវិនិយោគ ឬធ្វើជាដៃគូរអភិវឌ្ឍន៍លើវិស័យអាកាសចរណ៍ស៊ីវិល, កិច្ចពាក់ព័ន្ធនឹងការបណ្តុះបណ្តាលធនធានមនុស្សតាមលទ្ធភាពដែលក្រុមហ៊ុនអាចជួយបាន៕
ដោយ៖ គង់ ប៊ុនណា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍