Connect with us

Paulo Dybala ត្រៀមបន្តកុងត្រាថ្មីជាមួយ Juventus

អ៊ីតាលី៖ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Paulo Dybala កំពុងត្រៀមបន្តកិច្ចសន្យាថ្មីជាមួយក្លិប Juventus។ នេះបើយោងតាមលោក Fabio Paratici ។

មុនបន្តកុងត្រាថ្មី Dybala ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្រុម Tottenham Hotspur, Manchester United និង Paris Saint-Germain នាពេលកន្លងមកប៉ុន្តែរូបគេអាចនៅបន្តជាមួយ Juventus ដដែល។

យ៉ាងណាមិញលោក Fabio Paratici ប្រធានផ្នែកបាល់ទាត់របស់ក្លិបខាងលើបានបញ្ជាក់ថា Paulo Dybala កំពុងពិភាក្សាជាមួយក្រុម Juventus ជុំវិញកិច្ចសន្យាថ្មីនេះ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធរូបនេះនឹងផុតកំណត់នៅឆ្នាំ ២០២២ ខាងមុខហើយ Dybala ក៏ត្រូវបានក្លិបជាច្រើននៅ Premier League ចាប់អារម្មណ៍ផងដែរកាលពីឆ្នាំ២០១៩ ។

សូមបញ្ចាក់ដែរថា Dybala ស៊ុតបាន ១១គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣ ប្រកួត កាលពីរដូវកាលមុន ស្របពេលលោក Paratici មានជំនឿចិត្តថាកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះនឹងយល់ព្រមលើលក្ខខណ្ឌថ្មី៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម