Connect with us

គ្រូល្ខោនជើងចាស់ និងកូនល្ខោនចំនួន ៦ រូបរួមគ្នាដំឡើងស្នាដៃល្ខោនបុរាណរឿង “ជ័យជេត” សម្រាប់ការសម្តែងថ្ងៃទី២៩ ខែតុលា

ភ្នំពេញ៖ យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការចែករំលែកព័ត៌មានខ្លះៗទាក់ទងនឹងការសម្តែងល្ខោនរឿង “ជ័យជេត” ដែលជាស្នាដៃដំឡើងរបស់គ្រូល្ខោន និងកូនល្ខោន បុរាណនៃវត្តកៀនស្វាយក្រៅ សហកាជាមួយសិល្បករនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលកំពុងរួបរួមគ្នាហាត់សមរឿងល្ខោនបុរាណមួយនេះ។

ការចូលរួមដោយបេះដូងជាអ្នកសិល្បៈ ឃើញមានវត្តមានការចូលរួមយ៉ាងសស្រាក់ស្រាំពីព្រឹទ្ធាចារ្យជើងចាស់ដែលមានដូចជា លោកយាយ គិន យិន វ័យ ៨៤ វស្សា ឯកទេសយក្ខ លោកយាយ អ៊ូ ណម វ័យ ៨៩ វស្សា ឯកទេសយក្ខ លោកយាយ ជា មុត វ័យ ៨៩ វស្សា ឯកទេសនាយរោង និងលោកតា នៅ ជា វ័យ ៩៥ វស្សាជាតន្ត្រីករ។

គួរបញ្ជាក់ដែរថា ស្នាដៃមួយនេះនឹងធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook Page ផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ វេលាម៉ោង ៩ ព្រឹក ក្នុងគោលបំណងអបអរក្នុងព្រះរាជពិធីបុណ្យខួបលើកទី ១៦ នៃការឡើងគ្រងរាជ្យរបស់ព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម