Connect with us

ក្លិប Crystal Palace បើកកិច្ចពិភាក្សាជាមួយ Andros Townsend លើកិច្ចសន្យាថ្មី

អង់គ្លេស៖ ក្លិប Crystal Palace បានបើកកិច្ចពិភាក្សាជាមួយខ្សែបម្រើ Andros Townsend លើកិច្ចសន្យាថ្មីបន្ទាប់ពីកីឡាកររូបនេះទទួលការចាប់អារម្មណ៍ពីក្លឹប West Brom ។

អតីតខ្សែបម្រើស្លាបក្រុមជម្រើសជាតិអង់គ្លេសរូបនេះ គឺជាគោលដៅសម្រាប់ក្រុមរបស់លោក Slaven Bilic ដែលជាគ្រូបង្វឹក West Brom ។

ប្រភពពី Football Insider ថាពេលនេះក្លិប Crystal Palace កំពុងចរចាជាមួយកីឡាករវ័យ ២៩ ឆ្នាំខាងលើលើកិច្ចព្រមព្រៀងរយៈពេលវែងមួយស្របពេលកិច្ចសន្យា នាពេលបច្ចុប្បន្នរបស់Townsend នឹងផុតកំណត់នៅរដូវក្តៅក្រោយនេះ ។

សូមបញ្ចាក់ដែរថា Townsend បានបង្ហាញខ្លួនចំនួន ១៥៦ លើក​ឱ្យ Crystal ចាប់តាំងពីបានចុះហត្ថលេខាពីក្លិប Newcastle ក្នុងឆ្នាំ ២០១៦ ដោយស៊ុតបញ្ចូលទីបាន ១៦ គ្រាប់និងបញ្ជូនបាន ចំនួន ២៥ ដង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម