ផ្លូវបេតុងនៅជនបទចំនួន ២ នាស្រុកបន្ទាយស្រី បានចេញជារូបរាងអមជាមួយនឹងដើមឈើធំៗសងខាងផ្លូវ ឃើញហើយពិតជាទាក់ចិត្តខ្លាំង
បន្ទាយស្រី៖ បច្ចុប្បន្ននេះ អ្នកណាៗឱ្យតែឮឈ្មោះស្រុកបន្ទាយស្រីតែងលាន់មាត់សរសើរគ្រប់គ្នាដោយសារតែភាពស្រស់ស្អាតតាមដងផ្លូវ សណ្តាប់ធ្នាប់ ហេដ្ឋារចនាសម័្ពន្ធ គ្រប់ទីកន្លែង បានធ្វើឱ្យស្រុកមួយដែលស្ថិតក្នុងខេត្តសៀមរាបនេះ មានឈ្មោះល្បីរន្ទឺកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ អភិបាលស្រុកបន្ទាយស្រីលោក ឃឹម ហ្វីណង់ បានបើកបង្ហាញពីផ្លូវបេតុងនៅតាមជនបទដ៏ស្រស់ស្អាតទាក់ទាញខ្លាំង រួមជាមួយទេសភាពស្រុកស្រែចម្ការពណ៌បៃតងខ្ចីគួរជាទីទាក់ចិត្តដោយលោកបានសង្កត់ធ្ងន់ថា “ជនបទក៏អាចមានផ្លូវបេតុងនឹងគេបាន”។
មួយរយៈក្រោយនេះ ភ្លៀងបាននាំយកធូលីដីយ៉ាងក្រាស់ក្រែលជាប់ពេញដំបូលផ្ទះរបស់អ្នកភូមិ ដោយសារផ្លូវថ្នល់ដែលពោរពេញទៅដោយគ្រួសក្រហម នៅក្នុងភូមិ បណ្តាលឱ្យផ្ទះទាំងមូល រួមជាមួយនឹងស្លឹកឈើ បានគ្របដណ្តប់ដោយដីក្រហមធ្វើឱ្យបាត់អស់នូវសោភណ្ឌភាពដ៏ស្រស់ត្រកាល នៅជនបទនាស្រុកបន្ទាយស្រីនេះ។
យ៉ាងណាមិញ ដើម្បីបានសោភណ្ឌភាពត្រឡប់មកវិញ រដ្ឋបាលស្រុក និងរដ្ឋបាលឃុំទាំងអស់នៅស្រុកបន្ទាយស្រី បានចាក់ផ្លូវបេតុងចំនួន ២ ដែលផ្លូវទី១ គឺស្ថិតនៅក្នុងឃុំរុនតាឯក មានប្រវែងបណ្តោយ ៤៩៤ ម៉ែត្រ ទទឹង ៤,៥ ម៉ែត្រ រីឯផ្លូវបេតុងទី២ នៅឃុំខ្នារ ដែលមានបណ្តោយប្រវែង ៥៤៥ម៉ែត្រ និងទទឹង ៤ ម៉ែត្រ ហើយក៏នឹងគម្រោងបន្តដល់បណ្តាភូមិផ្សេងៗទៀតក្នុងស្រុកផងដែរ។
ម៉្យាងទៀត រដ្ឋបាលស្រុកក៏នឹងធ្វើការបំពាក់បន្ថែមអំពូលសូឡាគ្រប់ផ្ទះ ការរៀបចំតុបតែងលម្អនៅមុខផ្ទះដោយមានការដាំផ្កា និងទីធ្លាដែលពោរពេញដោយអនាម័យគ្មានសំរាមដើម្បីប្រែក្លាយឱ្យជាតំបន់គំរូខាងផ្នែកបរិស្ថានប្រចាំភូមិ៕
ប្រភព៖ ឃឹម ហ្វីណង់
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍