ឱកាសបុណ្យអុំទូកខាងមុខ អាជីវករដែលលក់ថ្លៃហួសហេតុ នឹងត្រូវទទួលខុសត្រូវចំពោះច្បាប់
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានព្រមានដល់អាជីវករ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ មិនត្រូវលក់ថ្លៃហួសហេតុឡើយ ហើយត្រូវមានសរសេរតម្លៃឱ្យច្បាស់ៗលើតារាតម្លៃ (MENU) ឬផ្ទាំងបិទផ្សាយនានា បើមិនដូច្នោះទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ការព្រមាននេះ បានធ្វើឡើងនៅក្នុងសារាចរណែនាំ ស្ដីពីការរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅ នាថ្ងៃទី៣០, ៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។ សម្រាប់កម្មករនិយោជិត ត្រូវបានក្រសួងការងារអនុញ្ញាតឱ្យឈប់សម្រាករយៈពេល ៤ថ្ងៃ ពីថ្ងៃទី៣០-៣១ ខែតុលា ដល់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០៕
អត្ថបទ៖
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍