អស់ពីធ្វើជាពិធីការិនី ពេលនេះ ជីមមី បានអភិវឌ្ឍខ្លួនធ្វើជាតារាបង្ហាញម៉ូតម្តង
កម្សាន្ត៖ ពិធីការិនីប្រចាំកម្មវិធី “ពេញចិត្ត ឬ អត់” កញ្ញា ជីមមី មិនត្រឹមតែមានទឹកដម និងវោហារសព្ទមិនចេះរីងស្ងួតប៉ុណ្ណោះទេ ប៉ុន្តែបើនិយាយពីរូបសម្រស់ និងរូបរាងវិញ ជីមមី ត្រូវបានចាត់ទុកជាតារាស្រីមួយរូបដែលមិនត្រឹមតែមានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែដងខ្លួនដ៏ស្រឡូន និងកម្ពស់ខ្ពស់ស្រឡះរបស់នាង បានធ្វើឱ្យមហាជនហាក់ចាប់អារម្មណ៍ជាខ្លាំង។
ដោយសារតែសម្រស់ និងរូបរាងដ៏ទាក់ទាញនេះហើយទើបធ្វើឱ្យ ជីមមី ទទួលបានទីផ្សារខ្លាំង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងទើបតែទទួលបានការអញ្ជើញឱ្យដើរម៉ូតជាមួយនឹងការតុបតែងខ្លួនប្លែករហូតសូម្បីតែរូបនាងផ្ទាល់ក៏បានសរសេរឡើងថា “ធ្លាប់តែធ្វើជាពិធីការិនី តែលើកនេះគេចាប់មកធ្វើជាអ្នកបង្ហាញម៉ូត មើលខ្លួនឯងអត់ចង់ស្គាល់”។
រូបភាពដែល ជីមមី បានចែករំលែកលើគណនីបណ្តាញសង្គមផ្ទាល់បានធ្វើឱ្យអ្នកគាំទ្រនាងអត់ទ្រាំមិនសរសើរមិនបាន អ៊ីចឹងចង់ដឹងថា ជីមមី ស្អាត និងប្លែកដល់កម្រិតណា តោះ ទៅទស្សនារូបភាពទាំងអស់គ្នា៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍