Connect with us

មិនថាចាស់ ឬក្មេងទេ បើមិនខ្វល់រឿងទាំងនេះ ជំងឺលើសឈាមនៅជិតបង្កើយ

លើសសម្ពាធឈាមជាជំងឺរ៉ាំរ៉ៃ កើតឡើងពេលសម្ពាធឈាមឡើងខ្ពស់រហូត ដោយមិនពាក់ព័ន្ធជាមួយអ្វីដែលយើងញ៉ាំ ឬសកម្មភាពដែលយើងធ្វើនោះទេ។ ជំងឺលើសសម្ពាធឈាមព្យាបាលមិនជាដាច់ ១០០% នោះទេ ការព្យាបាល ដើម្បីគ្រប់គ្រងសម្ពាធឈាមកុំឱ្យប៉ះពាល់ទៅលើជញ្ជាំងសរសៃឈាម នៃសរីរាង្គផ្សេងប៉ុណ្ណោះ។

មកដល់បច្ចុប្បន្ននេះ មូលហេតុពិតប្រាកដដែលបណ្តាលឱ្យមានជំងឺលើសសម្ពាធឈាមមិនទាន់ដឹងនៅឡើយទេ គ្រាន់តែមានកត្តាប្រឈមមួយចំនួនពាក់ព័ន្ធនឹងកត្តារស់នៅប្រចាំថ្ងៃដែលយើងត្រូវយកចិត្តទុកដាក់ បើមិនអ៊ីចឹងទេ ជំងឺសម្ពាធឈាមនៅជិតយើងបង្កើយ។

កត្តាប្រឈមនាំឱ្យកើតជំងឺលើសសម្ពាធឈាមមាន៖

– ជក់បារី
– លើសទម្ងន់
– ញ៉ាំប្រៃ
– ផឹកគ្រឿងស្រវឹងលើសកំណត់
– ស្ត្រេស
– មិនហាត់ប្រាណ
– ក្រុមគ្រួសារមានប្រវត្តិលើសសម្ពាធឈាម
– មានជំងឺរ៉ាំរ៉ៃ

យោងតាមអង្គការសុខភាពពិភពលោក (WHO) លើសសម្ពាធឈាម ជាជំងឺធ្ងន់ធ្ងរមួយដែលអាចបង្កើនហានិភ័យ នៃជំងឺបេះដូង ខួរក្បាល តម្រងនោម និងជំងឺដទៃទៀត។

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម