Connect with us

ព្រឹកនេះក្រសួងសុខាភិបាលបានរកឃើញអ្នកមានជំងឺវីរុសកូវីដ-១៩ថ្មី ២នាក់បន្ថែមទៀត លើបុរសជនជាតិខ្មែរ

ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ គិតត្រឹមម៉ោង៧ព្រឹក  ក្រសួងបានរកឃើញថាករណីអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន២នាក់បន្ថែមទៀត លើបុរសជនជាតិខ្មែរ ០២នាក់ ដែលធ្វើដំណើរមកពីប្រទេសក្រៅ។

*បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំជា មឋនអាស័យដ្ឋានស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល និង *បុរសជនជាតិខ្មែរ អាយុ២៣ នៅស្រុកបាកាន ខេត្តពោធិ៍សាត់ បុរសទាំងពីរនាក់ខាងលើធ្វើដំណើរមកពីប្រទេសជប៉ុន បន្តតាមជើងហោះហើរពីប្រទេសកូរ៉េខាងត្បូង  មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានធ្វើតេស្តសំណាកឃើញថាមានវិជ្ជមានវីរុសជំងឺកូវីដ-១៩ ដោយផ្តល់យោបល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបលនៅមន្ទីមិត្តភាព-ខ្មែរសូវៀត។

សម្រាប់អ្នកដែលធ្វើដំណើរលើយន្តហោះជាមួយបុរសជនជាតិខ្មែរទាំង២នាក់ ដែលមានវីរុសកូវីដ-១៩ មានចំនួន៣៧នាក់ ដែលបានធ្វើតេស្តអវិជ្ជមាន ចំនួន៥៣នាក់ កំពុងដាក់ឱ្យនៅចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ មានចំនួន០៥នាក់ នៅក្នុងសណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញ ចំនួន២៣នាក់ នៅក្នុងសាលាវិទ្យាល័យពោធិចិនតុង១១នាក់។

ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា៖
*ចំនួនអ្នកជាសះស្បើយនៃជំងឺកូវីដ-១៩  មានចំនួន២៨៣នាក់ នៅក្នុងនោះមាន (ស្ត្រី ៥៧នាក់ និង បុរស ២២៦នាក់)។

*សរុបអ្នកមានវីរុសកូវីដ-១៩ ទាំងអស់មានចំនួន ២៩០នាក់ ក្នុងនោះមាន ( ស្ត្រី ៥៨នាក់ និង បុរស ២២៨នាក់)។

*សម្រាកព្យាបាលនៅមន្ទីពេទ្យ មិត្តភាព-ខ្មែរសូវៀត រាជធានីភ្នំពេញ មានចំនួន៥នាក់ (បុរសជនជាតិខ្មែរ ០៣នាក់ ស្ត្រីជនជាតិខ្មែរ ០១នាក់  បុរសជនជាតិប៉ូឡូញ ០១នាក់ បុរសជនជាតិបារាំង ០១នាក់ និង ស្ត្រីជនជាតិបារាំង ០១នាក់)៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម