វៀតណាម លុបចោលជើងហោះហើរជាច្រើន ដោយសារព្យុះទៅដល់
វៀតណាម៖ ជើងហោះហើររាប់រយ ត្រូវបានលុបចោល ដោយសារព្យុះទីហ្វុង ម៉ូឡាវ (MOLAVE) បានបក់បោកទៅដល់ប្រទេសវៀតណាម ដែលត្រូវបានចាត់ចំណាត់ថ្នាក់ជាព្យុះដែលមានឥទ្ធិពលខ្លាំងបំផុតប្រចាំឆ្នាំ២០២០នេះ។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានប្រកាសថា ជើងហោះហើរនៅភាគកណ្ដាលប្រទេសនេះ ត្រូវផ្លាស់ប្ដូរម៉ោងហោះហើរ កាលពីថ្ងៃអង្គារ។ សម្រាប់ថ្ងៃពុធនេះ ជើងហោះហើរនៅភាគកណ្ដាលប្រទេសវៀតណាម ប្រមាណ ១០៤ ជើងហោះហើរ ត្រូវបានលុបចោល ខណៈព្យុះ ត្រូវបានព្យាករថា នឹងបង្កឱ្យមានការរអិលបាក់ដីផងដែរ។
ទន្ទឹមនេះ ក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាម បានបិទព្រលានយន្តហោះចំនួន ០៦ ជាបណ្ដោះអាសន្ន នៅខេត្តភាគកណ្ដាលប្រទេសនេះ ចាប់ពីល្ងាចថ្ងៃអង្គារ ទី២៧ ខែតុលា មកម្ល៉េះ។ ចំណែកសេវាដឹកជញ្ជូនតាមផ្លូវដែក ក៏ត្រូវផ្អាកផងដែរ។
សូមជម្រាបថា ព្យុះម៉ូឡាវ បានទៅដល់ក្រុងដាណាំង ប្រទេសវៀតណាម កាលពីម៉ោង៣ល្ងាច ថ្ងៃទី២៧ ខែតុលា ជាមួយល្បឿន ១៥០-១៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះ នឹងថមថយឥទ្ធិពលរបស់ខ្លួន នៅពេលបន្តបក់បោកចូលទៅប្រទេសឡាវ និងថៃ ៕
ប្រភព៖ Tuoitre News
ប្រែសម្រួល៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍