Connect with us

តំណាងរាស្ត្រថៃម្នាក់ អារដៃសម្រក់ឈាម ដើម្បីបញ្ជាក់ពីការឈឺចាប់

ថៃ៖ តំណាងរាស្ត្រខេត្តឈៀងរ៉ៃ ប្រទេសថៃ បានអារដៃសម្រក់ឈាម នៅក្នុងការជជែកដេញដោល រដ្ឋសភាថៃ ទាក់ទងនឹងការតវ៉ារបស់ក្រុមសិស្សានុសិស្ស កាលពីយប់ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។

លោក Wisarn Techateerawat អាយុ ៦៤ឆ្នាំ តំណាងរាស្ត្រនៃខេត្តឈៀងរ៉ៃ បានអះអាងថា ការអារដៃរបស់លោក នៅក្នុងសភា គឺដើម្បីបង្ហាញពីការជំទាស់ចំពោះការប្រើប្រាស់កម្លាំង តបតនឹងបាតុករនៅប្រទេសថៃ។ លោកបន្តថា លោកមិនចង់ឃើញយុវជនរបស់ថៃ ហូរឈាមនោះទេ ដោយលោកជំរុញឱ្យមានការដោះស្រាយវិបត្តិនៅក្នុងប្រទេសថៃបច្ចុប្បន្ននេះ។

សូមជម្រាបថា លោក Wisarn បានអារដៃ បន្ទាប់ពីដកកូនកាំបិតចិតផ្លៃឈើពីក្នុងហោប៉ៅក្នុងអាវធំរបស់គាត់។ លោកបានអារដៃរបស់ខ្លួន ចំនួន ៣កន្លែង។ ក្រោយហេតុការណ៍នេះ លោក Wisarn ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Vajira ដែលគាត់ត្រូវដេររបួសចំនួន ៩ថ្នេរ៕

ប្រភព៖ Bangkok Post

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម