ឥទ្ធិពលព្យុះម៉ូឡាវ កំពុងបង្កភ្លៀងធ្លាក់នៅភាគឦសានប្រទេសកម្ពុជា នាពេលថ្ងៃត្រង់ ទី២៨តុលានេះ
ភ្នំពេញ៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងនៅមុននេះថា ឥទ្ធិពលព្យុះម៉ូឡាវ (MOLAVE) បានចូលដល់ភាគឦសាននៃប្រទេកម្ពុជាហើយ។
លោកបន្តថា ព្យុះនេះ កំពុងបង្កឱ្យមានភ្លៀងកើនឡើងជាលំដាប់ នៅខេត្តរតនគិរី និងបន្តទៅបណ្តាខេត្តនៅតាមព្រំដែនកម្ពុជា-វៀតណាម កម្ពុជា-ឡាវ និងកម្ពុជា-ថៃ បន្ទាប់ពីវាបានឡើងគោកលើឆ្នេរប្រទេសវៀតណាម នៅល្ងាចថ្ងៃទី២៨ខែតុលា។
នៅថ្ងៃទី២៨ ខែតុលានេះ ពេលថ្ងៃត្រង់ គ្រប់ស្រុក ក្រុង ក្នុងខេត្តរតនគិរី បានទទួលទឹកភ្លៀង ក្នុងកម្រិតខ្សោយទៅមធ្យម ដោយសារតែឥទ្ធិពលនៃព្យុះ។ ដោយឡែក នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ក៏មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយផងដែរ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចំពោះខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ភ្លៀងនឹងមាននៅក្នុងកម្រិតតិចទៅបង្គួរ រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា តែច្រើនលាយឡំនឹងខ្យល់ខ្លាំង នៅថ្ងៃទី២៨-២៩ ខែតុលា។
ចំណែក ខេត្តនៅភាគពាយ័ព្យ ដូចជា ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ពោធិ៍សាត់ និងខេត្តបាត់ដំបង អាចនឹងមានភ្លៀងធ្លាក់ពី មធ្យមទៅច្រើន នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២០៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍