Connect with us

ក្តៅៗ តារាសម្ដែងជើងចាស់ លោក ទេព រិនដារ៉ូ ប្រតិកម្មខ្លាំងចំពោះបុគ្គលដែល បង្កើតបណ្ដាញសង្គម Facebook ដាក់ឈ្មោះរបស់លោក

ភ្នំពេញ៖ លោក ទេព រិនដារ៉ូ តារាចម្រៀងជើងចាស់ដែលមានប្រជាប្រិយភាពខ្លាំង តាំងពីជំនាន់ទស្សវត្តទី៦០ ហើយក៏បានទទួលការគាំទ្រពីសំណាក់ទស្សនិកជនថា ជាកំពូលតារាសម្ដែង ខាងលេងទឹកមុខ ទាំងដើរតួរជាឪពុកផង តួឯកកំសត់ នឹងតួរក្រមុិចក្រមើមកំប្លែង គ្រប់រស់ជាតិ គ្រប់រូបភាពនៃការសម្តែងរបស់គាត់។


ស្រាប់តែពេលនេះលោក ទេព រិនដារ៉ូ បន្តថាមានអ្នកបង្កើត Acount Facebook បានដាក់ឈ្មោះរបស់គាត់ ហើយដើរបោកប្រាស់គេ បើយោងតាមការសរសេរនៅលើ បណ្ដាញសង្គមផ្សព្វផ្សាយរបស់លោក ទេព រិនដារ៉ូ បានសរសេរដូច្នេះថា៖ « សូមជំរាបប្រីយ៌មិត្តទាំងអស់ក្នុងហ្វេសប៊ុកថា​ អាខោននេះមិនមែនជាអាខោនពិតប្រាកដរបស់ខ្ញុំទេ​ មានគេយកឈ្មោះនិងរូបរបស់ខ្ញុំប្រើទៀតហើយ​ សូមលោកអ្នកជ្រាបជាដំណឹងផង​ សូមម្ចាស់អាខោននេះមេត្តាយករូបនឹងឈ្មោះពិតប្រាកដប្រើតាមការគួរដោយខ្លួនឯងទៅ​ ត្រូវតែហ៊ានប្រឈបមុខ​ នឹងហ៊ានទទួលខុសត្រូវនូវអ្វីដែលដែលខ្លួនធ្វើទើបគេហៅមនុស្ស សូមអរគុណបងប្អូនដែលឆាតមកសួរ​។ »
ទស្សនិកជនដែលគាំទ្រលោក ទេព រិនដារ៉ូ ក៏ខឹងសម្បាថា ហេតុអ្វីមនុស្សចូលចិត្តបំផ្លាញគេបែបនេះ ធ្វើអ្វីដែលចង់ធ្វើទៅចាំបាច់ដើររករឿងគេមិនចេះចប់ ៕ 


អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម