Connect with us

ប្រធាន FIFA រកឃើញមានជម្ងឺកូវីដ១៩

បរទេស៖ ប្រធាន FIFA លោក Gianni Infantino ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមការប្រកាសពីសហព័ន្ធបាល់ទាត់ពិភពលោកដោយផ្ទាល់។

បុរសវ័យ៥០ឆ្នាំ បានចេញអាការៈកម្រិតស្រាល ហើយក៏បានធ្វើតេស្តនឹងចេញលទ្ធផលវិជ្ជមានតែម្តង។

ពេលនេះ ប្រមុខ FIFA រូបនេះ ត្រូវដាក់ខ្លួនដាច់ដោយឡែក យ៉ាងហោចណាស់រយៈពេល១០ថ្ងៃ ហើយអ្នកដែលធ្លាប់បានទាក់ទងជាមួយលោក Infantino ក៏ត្រូវស្នើសុំឱ្យដាក់ខ្លួនដាច់ដោយឡែកដូចគ្នា។

ក្រោយការរកឃើញនេះ សហព័ន្ធ FIFA បានចេញសេចក្តីថ្លែងការណ៍ ពីការណែនាំដល់លោក Gianni Infantino និងបានជូនពរលោកឱ្យឆាប់បានជាសះស្បើយផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម