Connect with us

នៅសុខៗចូលគេងពេទ្យអ៊ីចឹង Baifern ធ្វើឱ្យគ្រួសារ និងអ្នកគាំទ្របារម្ភមិនតិចទេ

ថៃ៖ តារាសម្តែងជួរមុខថៃ Baifern Pimchanok ត្រូវបានទទួលស្គាល់ថាជាតារាស្រីឆ្នើមមួយរូបដែលមានទេពកោសល្យសម្តែងខ្ពស់ក្នុងចំណោមតារាល្បីៗជាច្រើនរូបទៀតក្នុងពិភពសិល្បៈថៃ។ រាល់ស្នាដៃសម្តែងរបស់ Baifern ក្នុងភាពយន្តកន្លងមក សុទ្ធតែទទួលបានការគាំទ្រខ្លាំងដោយសារតែការដាក់អារម្មណ៍បានល្អ និងអាចសម្តែងបានគ្រប់ទម្រង់។ យោងតាមបទសម្ភាសកន្លងមក Baifern បានបញ្ជាក់ថា នាងនឹងសម្រុកការងារឱ្យកាន់តែខ្លាំងសម្រាប់ឆ្នាំ ២០២០ នេះ។

ជាការពិតណាស់ដែល Baifern បានខំប្រឹងធ្វើការស្ទើរតែគ្មានពេលសម្រាកដោយនាងបានសម្រុកធ្វើការទាំងយប់ ទាំងថ្ងៃដូចដែលធ្លាប់បញ្ជាក់មែន។ ប៉ុន្តែ ពេលវេលា និងកម្លាំងដែលបានចំណាយលើការងារ បានធ្វើឱ្យនាងចូលពេទ្យបានសម្រេចដោយសារតែភាពហត់នឿយ អស់កម្លាំងខ្លាំងពេក។ បច្ចុប្បន្ន ការងារទាំងអស់ដែលនាងបានទទួលត្រូវបានផ្អាកទុកមួយឡែកសិន ដើម្បីថែទាំសុខភាពឡើងវិញ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម