Connect with us

ថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះ ប្រិយមិត្តនឹងបានទស្សនារឿង “ដើម្បីកូន” គ្រប់រោងភាពយន្តសាជាថ្មីម្តងទៀត

កម្សាន្ត៖ ប្រិយមិត្តប្រាកដជាធ្លាប់ទស្សនា និងប្រិយមិត្តមួយចំនួនទៀតប្រហែលមិនទាន់បានទស្សនាឡើយ នូវរឿង “ដើម្បីកូន” ដែលជាខ្សែភាពយន្តបែបមនោសញ្ចេតនាក្នុងក្រុមគ្រួសារដែលមានឪពុកជាអ្នកធាក់ស៊ីក្លូ ប្រឹងប្រែងព្យាយាមតស៊ូ លុះមរណាដើម្បីចិញ្ចឹមកូន ទោះត្រូវហាលភ្លៀង ហាលថ្ងៃ ក៏មិនដែលត្អូញត្អែរមួយម៉ាត់នោះឡើយ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហ៊ុយ យ៉ាឡេង ដែលមានឈ្មោះថា “កថាជ័យ” បានបង្ហោះបែបនេះ ភាពយន្តរឿង “ដើម្បីកូន” លោកឪពុកត្រឡប់មកទឹកភ្នែកម្តងទៀតគ្រប់រោងភាពយន្ត នៅថ្ងៃ ព្រហស្បតិ៍ ទី១២-វិច្ឆិកា-២០២០ នេះហើយ ដឹកដៃលោកឪពុករបស់អ្នក មកទស្សនាភាពយន្តនេះ ដើម្បីគោរពការលះបង់របស់គាត់! លោកឪពុក មិនចេះនិយាយច្រើនដូចអ្នកម្តាយ តែលោកឪពុកប្រឹងលះបង់ដើម្បីកូនលុះមរណា! តើអ្នកហ៊ានដឹកដៃគាត់មកទស្សនាភាពយន្តនេះទេ? ជួបគ្នាទឹកភ្នែកម្តងទៀតបានទេ?។

គួរបញ្ជាក់ថា លោក ហ៊ុយ យ៉ាឡេង គឺជាផលិតករដែលមានឈ្មោះបោះសំឡេង ពិសេសស្នាដៃក្នុងដឹកនាំរឿងរបស់គាត់ ដូចជារឿង “ដើម្បីកូន”នេះជាដើម ដែលកំពុងតែទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកទស្សនា។ សូមចូលរួមទស្សនាភាពយន្តតស៊ូរបស់លោកឪពុកម្នាក់នេះ ក៏ដូចជាជួយលើកតម្កើងនូវភាពយន្តរបស់ខ្មែរផងដែរ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម