Connect with us

អ្នកនេសាទវៀតណាមយ៉ាងតិច២៦នាក់ បាត់ខ្លួន, ស្លាប់ ២នាក់ ខណៈព្យុះម៉ូឡាវ វាយប្រហារប្រទេសនេះ

វៀតណាម៖ អ្នកនេសាទលើផ្ទៃសមុទ្រចំនួន ២៦នាក់ បានបាត់ខ្លួន ក្នុងពេលដែលព្យុះម៉ូឡាវ បានបក់បោកទៅលើភាគកណ្ដាលប្រទេសវៀតណាម ដោយតំបន់មាត់សមុទ្រខ្លះ ត្រូវបានកត់ត្រា រលកសមុទ្រកម្ពស់រហូតដល់ ៦ម៉ែត្រ។

ព្យុះម៉ូឡាវ ជាព្យុះទី៤ ដែលបានបក់បោកវាយប្រហារទៅលើប្រទេសវៀតណាម ក្នុងខែតុលានេះ។ នៅថ្ងៃពុធ ទី២៨ ខែតុលានេះ សេចក្ដីរាយការណ៍បានឱ្យដឹងថា មនុស្សយ៉ាងតិច ២នាក់ បានស្លាប់ ខណៈព្យុះបានបង្កឱ្យបាក់ដើមឈើជាច្រើន និងបំផ្លាញដំបូលផ្ទះជាច្រើនខ្នង ដែលមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

អាជ្ញាធរវៀតណាម នៅថ្ងៃពុធនេះ បានជម្លៀសប្រជាជនបានជាង ៣៧៥០០០នាក់ ទៅកាន់ទីតាំងដែលមានសុវត្ថិភាព ស្របពេលដែលជើងហោះហើរជាច្រើន ត្រូវបានលុបចោល សាលារៀនត្រូវបានបិទទ្វារ និងតំបន់ឆ្នេរកម្សាន្ត ត្រូវបានហាមឃាត់មិនឱ្យងូតទឹកកម្សាន្ត។

នៅក្រុងដាណាំង ព្យុះម៉ូឡាវ ត្រូវបានកត់ត្រា ជាមួយល្បឿន ១៤៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែក អ្នកស្លាប់ មានទីលំនៅក្នុងខេត្ត Quang Nai ៕

ប្រភព៖ AFP

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម