Connect with us

អ្នកម្តាយសម័យថ្មី អាចរកប្រាក់ចំណូលបាន ២ម៉ឺនដុល្លារពីការបូមទឹកដោះលក់តាមអនឡាញ

រដ្ឋហ្លរីដា៖ ជារឿងដែលគួរឱ្យចាប់អារម្មណ៍នៅពេលដែលស្ត្រីវ័យ ៣២ ឆ្នាំ Jolie មកពីរដ្ឋហ្លរីដា បាននឹកឃើញគំនិតមួយដោយបូមទឹកដោះលក់តាមអនឡាញ។ ស្ត្រីមកពីរដ្ឋហ្លរីដារូបនេះបានបញ្ជាក់ថា ក្រោយពីកូនទី ២ របស់នាងចូលវ័យ ៦ ខែ នាងនៅតែមានចេញទឹកដោះធម្មតា ប៉ុន្តែនាងមិនត្រូវការវាទៀតឡើយ ដូចនេះហើយទើបនាងនឹកឃើញបូមទឹកដោះលក់តាមអនឡាញបែបនេះ។

អ្នកម្តាយកូន ២ Jolie បានលក់ទឹកដោះខ្លួនក្នុងតម្លៃ ៩០ សេនក្នុងបរិមាណ ៣០ មិល្លីលីត្រដោយនាងបានបញ្ជាក់ថា ជារៀងរាល់ខែនាងអាចបូមទឹកដោះបានប្រមាណជាង ៤០០ លីត្រសម្រាប់លក់ ដែលនាងបានវេចខ្ចប់ជាមួយថង់ទឹកកកក្លាហ្សេក្នុងធុងយ៉ាងមានអនាម័យសម្រាប់ដឹកជូនភ្ញៀវ។ ស្ត្រីរូបនេះបានបន្ថែមថា នាងអាចរកប្រាក់ចំណូលបានប្រមាណ ២០០០០ ដុល្លារពីការលក់ទឹកដោះនេះ។

យ៉ាងណាមិញ ក៏មានមតិរិះគន់ជាច្រើនបានលើកឡើងថា មិនគួរណានាងត្រូវគិតប្រាក់សម្រាប់ទឹកដោះទាំងនេះឡើយស្របពេលដែលទឹកដោះរបស់នាងអាចផលិតបានមិនអស់ប្រាក់នោះទេ។ ក្រោយពីបានឃើញពាក្យរិះគន់បែបនេះមក នាងក៏បានតបទៅវិញថា នាងបានចំណាយពេលវេលាច្រើនក្នុងការបូមទឹកដោះ ម៉្យាងទៀតប្រសិនជាយើងទៅទិញទំនិញនៅតាមហាងនានាក៏គ្មានអ្នកណាឱ្យយើងហ្វ្រីៗដែរ៕

ប្រភព៖ Elitereaders

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម