Connect with us

ក្លិប Manchester United គ្រោងនាំយកខ្សែការពារ Dayot Upamecano នារដូវកាលក្ដៅខាងមុខ

អង់គ្លេស៖ ក្លិបក្រុមបិសាចក្រហម Manchester United គ្រោងនឹងធ្វើការនាំយកខ្សែការពារបារាំង Dayot Upamecano ដែលបច្ចុប្បន្នជាខ្សែការពារ របស់ក្លិប RB Leipzig ។

កីឡាករអន្តរជាតិបារាំងដែលមានអាយុ ២២ ឆ្នាំសព្វថ្ងៃត្រូវបានគេចាត់ទុកថាជាខ្សែការពារម្នាក់ដ៏មានប្រជាប្រិយភាពក្រោយពីរូបគេបានបង្ហាញទម្រង់យ៉ាងល្អនៅក្នុងការប្រកួត។

ងាកមកកាន់ Manchester United វិញបើទោះបីជាមានខ្សែការពារច្រើនក៏ពិតមែនតែក្លិបជើងឯក២០សម័យរបស់អង់គ្លេសមួយនេះត្រូវបានគេមើលឃើញថាខ្សែការពារទម្រង់គឺមិនល្អប្រសើរនោះទេ ដូចជា Victor Lindelof , Harry Maguire , Eric Bailly ជាដើម។

មូលហេតុនេះហើយ Man United បានពិចារណាក្នុងការទិញយកកីឡាកររូបនេះនៅរដូវក្តៅរូបគេនៅដល់កុងត្រារយៈពេល ៣ ឆ្នាំទៀតជាមួយ Leipzig បើសិនក្លិប Man United ចង់បានត្រូវចំណាយប្រមាណ ៤៥លានផោន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម