Connect with us

លោក Ole Gunnar Solskare និយាយថា Van De Beek និងលេងតួនាទីសំខាន់មួយនាពេលឆាប់ៗនេះ

អង់គ្លេស៖ គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjare បានចេញមកបញ្ជាក់ថា ខ្សែបម្រើចំណូលថ្មី Donny Van de Beek នឹងមានឱកាសលេងជម្រើសដំបូងនាពេលខាងមុខនេះ។

ថ្លែងក្នុងសន្និសីទកាសែតមុនពេល ក្រុមបិសាចក្រហម Manchester United ត្រូវប៉ះ RB Leipzig ក្នុងការប្រកួតជម្រុះពូល H លោក Ole Gunnar Solskjaer និយាយថា ហាក់បីដូចជាលឿនពេកក្នុងការវិនិច្ឆ័យនៅពេលដែលលោកមិនបានដាក់ Donny van de Beek ឱ្យចូលលេងនៅជម្រើសដំបូង ជាពិសេសនៅពេលកីឡាករចូលមកកាន់លីកថ្មី, ក្រុមថ្មីវាតែងតែត្រូវការ ពេលវេលាដែលធ្វើគេសម្របខ្លួនដើម្បីឱ្យគេលេងបានល្អ។

សូមបញ្ចាក់ផងដែរថា ចាប់តាំងពីបើករដូវកាលមក Van de Beek លេងបានតែ ៥៩ នាទីតែប៉ុណ្ណោះ នៅ Premier League បន្ទាប់ពីចូលរួមពី Ajax ក្នុងតម្លៃ ៣៩ លានផោនហើយក៏បន្តស្ថិតនៅកៅអីបម្រុងពេល Man United លេងស្មើគ្នា ០-០ កាលពីថ្ងៃសៅរ៍ជាមួយ Chelsea ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម