Connect with us

អស់បារម្ភ! ដោះស្រាយបញ្ហាមុនខ្នងជាមួយក្បួនធម្មជាតិប៉ុន្មាននេះ

មុន កើតមាននៅពេលដែលយើងមានខ្លាញ់ និងកោសិកាងា ប់ច្រើនផ្ដុំគ្នា ហើយការផ្តុំនេះបានបង្កឱ្យស្ទះរន្ធញើស និងមានបាក់តេរី។ មុនក៏អាចបង្កដោយមូលហេតុផ្សេងទៀតដែរដូចជា ហ្សែន ថ្នាំ អ័រម៉ូន ញើស និងស្ត្រេស។ សូម្បីតែអាហារដែលយើងញ៉ាំរាល់ថ្ងៃ ក៏អាចមានទំនាក់ទំនងនឹងការកើតមុនដែរ។

កើតមុនលើខ្នង យើងគួរព្យាបាលតាមរបៀបណា?
ក្នុងករណីទូទៅ យើងអាចបំបាត់មុនបានដោយគ្រាន់តែផ្លាស់ប្ដូររបៀបរស់នៅ និងប្រើក្បួនបំបាត់មុនធម្មជាតិក៏អាចកម្ចាត់មុនបានដែរ គ្រាន់ត្រូវការអត់ធ្មត់បន្តិច ដែលក្បួនធម្មជាតិៗទាំងនោះរួមមាន៖

– ងូតទឹកក្រោយហាត់ប្រាណ៖ បើយើងទុកឱ្យញើស និងធូលីជាប់នឹងស្បែកយូរក្រោយពីហាត់ប្រាណអាចជាមូលហេតុមួយដែលបង្កឱ្យមានមុនខ្នង។ ដូចនេះយើងគួរងូតទឹកភ្លាមៗក្រោយហាត់ប្រាណ និងបោកសម្អាតសម្លៀកបំពាក់ហាត់ប្រាណឱ្យបានទៀងទាត់។
– ខាត់ស្បែក៖ ការប្រើប្រដាប់ខាត់ស្បែកដែលមានអាស៊ីដសាលីស៊ីលិក (Salicylic acid) អាចជួយកម្ចាត់នូវធូលីដី និងខ្លាញ់ចេញពីស្បែកដែលអាចជួយបន្ថយបរិមាណកោសិកាងា ប់ស្ទះនៅរន្ធញើស។
– របបអាហារ៖ របបអាហារមិនល្អអាចប៉ះពាល់ដល់រាងកាយបាន។ ប្រសិនជាយើងងាយឡើងមុន អាហារមួយចំនួនអាចជាមូលហេតុបង្ក។ ការសិក្សាបានបង្ហាញថាអាហារដែលធ្វើឱ្យជាតិស្ករក្នុងឈាមឡើងលឿនអាចធ្វើឱ្យបញ្ហាមុនកាន់តែធ្ងន់ធ្ងរ។ អាហារទាំងនោះមាននំប៉័ង បាយ និងដំឡូងបារាំង។ របបអាហារដែលល្អរួមមានបន្លែ ផ្លែឈើ សាច់ និងគ្រាប់ធញ្ញជាតិជាដើម។

– ចៀសវាងកម្ដៅថ្ងៃ៖ កម្ដៅថ្ងៃអាចធ្វើឱ្យមុនកាន់តែខ្មៅជាងមុន និងបង្កឱ្យមានស្នាមនៅលើខ្នង។ ដូចនេះគួរលាបឡេការពារកម្ដៅថ្ងៃពេលចេញទៅក្រៅ។ នេះមិនត្រឹមតែជួយបន្ថយបញ្ហាមុនទេ នៅអាចការពារស្បែកពីការខូចខាតដោយកម្ដៅថ្ងៃ និងបង្ការជំងឺមហារីកស្បែកបានដូចគ្នា។

– ចងសក់៖ សម្រាប់ស្រីៗយើងវិញ សក់វែងអាចបន្ថែមជាតិខ្លាញ់ និងធូលីទៅលើស្បែកនៅខ្នង និងបង្កឱ្យមានមុន។ ការកក់សក់ជាប្រចាំ និងចងសក់ឡើងពេលហាត់ប្រាណក៏អាចជួយបន្ថយបញ្ហាមុនខ្នងដែរ។ ម៉្យាងទៀត សាប៊ូកក់សក់ និងសាប៊ូបន្ទន់សក់ក៏អាចធ្វើឱ្យស្ទះរន្ធញើស និងបង្កបញ្ហាមុនដែរ។

គ្នាយើងដែលមានមុនខ្នង អាចធ្វើតាមរូបមន្តបំបាត់មុនធម្មជាតិខាងលើ ឬរូបមន្តផ្សេងៗ ប៉ុន្តែបើអនុវត្តយូរទៅៗ មិនទទួលបានលទ្ធផល យើងគួរតែទៅរកគ្រូពេទ្យជំនាញសើរស្បែក ដើម្បីពិនិត្យមើលត្រឹមត្រូវ ឬករណីខ្លះ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំបំបាត់មុនផងដែរ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម