Connect with us

ស្ថានទូតកូរ៉េ ជំរុញការផ្សព្វផ្សាយពីម្ហូបអាហាររបស់ខ្លួន នៅប្រទេសកម្ពុជា

ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មពិធីពិភ្លក្សម្ហូបអាហារជាមួយក្រុមអ្នកសារព័ត៌មានមកពីស្ថាប័នជាច្រើននៅក្នុងស្រុក ដើម្បីផ្សព្វផ្សាយពីអា ហារកូរ៉េ ដែលមានលក្ខណៈពិសេសបំផុតនៃវប្បធម៌កូរ៉េ។
ក្នុងការរៀបចំម្ហូបអាហារនេះ ស្ថានទូតសាធារណរដ្ឋកូរ៉េ បានអញ្ជើញចុងភៅដ៏ចំណានមកពីប្រទេសកូរ៉េ ដើម្បីប្រារព្ធនូវកម្មវិធីណែនាំស្តីអំពីអាហារកូរ៉េនៅក្នុងនិវេសនដ្ឋានឯកអគ្គរដ្ឋទូតកូរ៉េ ដោយមានមុខម្ហូបពិសេសៗចំនួន ៦មុខ នៅថ្ងៃម្សិលមិញនេះ។


ក្រុមចុងភៅដែលដឹកនាំដោយលោក ដូ ថេហ្យ៉ង់ ដែលលោកគឺជាចុងចុងភៅនៅក្នុងសណ្ឋា គារលំដាប់ផ្កាយប្រាំ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោក រួមជាមួយនឹងចុងភៅអា ហារកូរ៉េផ្សេងៗទៀត សរុបចំនួន ៣រូប បានប្រើប្រាស់គ្រឿងផ្សំដែលនាំយកមកដោយផ្ទាល់ពីប្រទេសកូរ៉េក្នុងការចម្អិនអាហារកូរ៉េដែលមានគុណភាពខ្ពស់។


ឯកឧត្តម អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រហូតមកដល់ថ្ងៃនេះ ហាល់យ៉ូ (Hallyu = Korean wave = រលកកូរ៉េ) ត្រូវបានធ្វើការផ្សព្វផ្សាយទៅគ្រប់ប្រទេស ពាសពេញលើពិភពលោក ហើយយើងអាចនិយាយបានថា ‘អាហារកូរ៉េ’ គឺជាលក្ខណៈពិសេសបំផុតនៃវប្បធម៌កូរ៉េ។ អាហារកូរ៉េ គឺជាអាហារសុខភាពដែលមានលក្ខណៈធម្មជាតិ ប្រកបដោយសក្តានុពលភាពខ្ពស់ក្នុងការទទួលបាននូវប្រជាប្រិយភាពអំពីជនបរទេសទាំងឡាយ។


ឯកឧត្តមបញ្ជាក់ថា ជាមួយនឹងការភ្លក្សរសជាតិនៃអាហារកូរ៉េកម្រិតកំពូល ដែលចម្អិនដោយចុងភៅអញ្ចើញមកពីក្រុងសេអ៊ូល លោកសង្ឃឹមថា អាហារទាំងនេះនឹងត្រូវបានផ្សព្វផ្សាយអោយបានស្គាល់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបន្ថែមទៀតថា អាហារទាំងនេះ គឺមានភាពល្បីល្បាញយ៉ាងខ្លាំងនៅប្រទេសកូរ៉េ ហើយតម្លៃក៏ខ្ពស់ផងដែរ ដោយម្ហូបអាហារមួយចំនួនជាអាហារប្រចាំនៅអតីរាជវាំងកូរ៉េ ហើយអាហារទាំងនេះ ពិបាកនឹងរកទទួលទានខ្លាំងណាស់នៅតាមបណ្តាភោជនីយដ្ឋាននានានៅប្រទេសកម្ពុជា។
នៅថ្ងៃទី ១៨ខែតុលា ឆ្នាំ ២០១៨នេះ ស្ថានទូតកូរ៉េ នឹងរៀបចំពិធីបុណ្យជាតិរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយមានការរៀបចំពិធីភ្លក្សមុខម្ហូបពិសេសៗរបស់កូរ៉េ ជូនដល់ភ្ញៀវកិត្តិយសចូលរួមក្នុងកម្មពិធីនេះផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម