Connect with us

Barcelona យកឈ្នះ Juventus ដែលមានគ្នាតែ១០នាក់ក្នុងពានរង្វាន់ UEFA Champions League យប់មិញ

អ៊ីតាលី៖ Barcelona យកឈ្នះ Juventus ដែលមានគ្នាតែ១០នាក់ នៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Champions League ជុំទី២ ពូល G កាលពីយប់មិញ។

ការប្រកួតលើទឹកដី Allianz Stadium ក្រុមសេះបង្កង់ មិនមានវត្តមាន ខ្សែប្រយុទ្ធ Cristiano Ronald នោះទេ ដោយសារតែរូបគេ បន្តធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។ អវត្តមាននេះ ធ្វើឱ្យ Ronald ខកខានជួប Lionel Messi ក្នុងពានរង្វាន់ Champions League អស់រយៈពេលជាង១០ឆ្នាំហើយ ហើយក៏ធ្វើឱ្យ Juventus ហាក់ចាញ់ប្រៀបការប្រកួតនេះផងដែរ។ ជាក់ស្តែង ក្រោយដំណើរការបានតែ១៤នាទី Ousmane Dembele បានរកគ្រាប់បើកឆាកឱ្យក្រុមអ្នកមានបុណ្យតាំងពីនាទី១៤ក្នុងវគ្គទី១។

នៅវគ្គទី២ នាទី៥៥ Alvaro Morata បានស៊ុតឱ្យ Juventus វិញដែរ តែជាបាល់ Offside។ នាទី៨៥ ក្រុមលោក Andrea Pirlo កាន់តែមានភាពយ៉ាប់យ៉ឺន គឺសល់គ្នាតែ១០នាក់ ពេលកីឡាករ Merih Demiral ត្រូវពិន័យកាតលឿងទី២ស្មើកាតក្រហម។ នៅចុងម៉ោងកីឡាករម្ចាស់ផ្ទះ Federico Bernardeschi បានបង្កកំហុសលើ Ansu Fati ដែលនាំឱ្យមានបាល់ពិន័យ១១ម៉ែត្រកើតឡើងទៅខាង Barcelona ហើយ Lionel Messi ក៏ទទួលភារៈស៊ុតបញ្ចូលទី គ្រាប់ទី២ មុនចប់ការប្រកួតដោយលទ្ធផល Barcelona ២ Juventus ០ ។

លទ្ធផល ១គូទៀតក្នុងពូលជាមួយគ្នាគឺ ក្រុមហុងគ្រី Ferencváros ស្មើគ្នា២-២ ទល់នឹងក្រុមអ៊ុយក្រែន Dynamo Kyiv។

ដូចនេះ Barcelona ដែលឈ្នះទាំង២ប្រកួតដំបូងបានឡើងឈរកំពូលតារាងមាន ៦ពិន្ទុ Juventus នៅលេខ២ មាន៣ពិន្ទុ ខណៈ Dynamo Kyiv និង Ferencváros នៅលេខ២ លេខ៣ មាន១ពិន្ទុដូចគ្នា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម