Connect with us

ភាពអស្ចារ្យតាមរយៈសិល្បៈគំនូរបុរាណនេះហើយ ទើបធ្វើឱ្យលោកព្រឹទ្ធាចារ្យ ជេត ចន ទទួលបានងារ “មរតកមនុស្សរស់”

ភ្នំពេញ៖ លោកព្រឹទ្ធាចារ្យ ជេត ចន គឺជាបុគ្គលមួយរូបដែលពោរពេញដោយសមត្ថភាពពេញខ្លួនដែលជាទេពនិមិ្មតវិចិត្រខ្មែរ និងទទួលបានងារ “មរតកមនុស្សរស់” ផ្តល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូកម្ពុជា។

មរតកមនុស្សរស់ ជេត ចន មានស្រុកកំណើតនៅភូមិជ្រៃ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ដោយមានទេពកោសល្យខ្ពស់លើស្នាដៃគំនូរបុរាណ លោកក៏បានក្លាយជាព្រឹទ្ធាចារ្យមួយរូបនៅសាលាមធ្យម និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកគំនូរបុរាណ និងបង្រៀនក្បាច់ខ្មែរនៅសមាគម មិត្តវិចិត្រករខ្មែរ តាំងពីឆ្នាំ ១៩៦៦ មកម្ល៉េះ ប៉ុន្តែបច្ចុប្បន្នលោកបានចូលនិវត្តន៍ហើយ។

បន្ថែមពីនេះផងដែរ មរតកមនុស្សរស់ ជេត ចន ក៏ធ្លាប់ទទួលបានលិខិត និងបណ្ណសរសើរ ព្រមទាំងបណ្ណកិត្តិយសមួយចំនួនជាវីរសិល្បករតាមរយៈភាពអស្ចារ្យនៃគំនូរបុរាណផងដែរ។ ក្នុងនាមជាបុគ្គលដែលពោរពេញដោយសមត្ថភាពមួយរូប ជារឿយៗលោកព្រឹទ្ធាចារ្យដែលមានជន្មាយុ ៧៤ ឆ្នាំ ក៏ធ្លាប់បានខិតខំប្រឹងប្រែងចូលរួមចែករំលែកចំណេះជំនាញរបស់លោកទៅដល់យុវជនជំនាន់ក្រោយដែលមានចំណាប់អារម្មណ៍ផ្នែកសិល្បៈគំនូរបុរាណ ឱ្យស្គាល់ និងយល់ដឹងផងដែរដើម្បីបន្តវត្តមានជំនាញមួយនេះទៅថ្ងៃអនាគតមិនឱ្យបាត់បង់៕

រូបភាព: ល្ខោនខោលខ្មែរ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម